៥ខែដំបូងនៃឆ្នាំ២០២២ ចំនួនភ្ញៀវទេសចរមកដល់ទីក្រុងហាណូយកើនឡើងជាងទ្វេដង
(VOVWORLD) - ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំនេះ ទីក្រុងហាណូយបានទទួលស្វាគមន៍ភ្ញៀវទេសចរចំនួនជាង៦ លាននាក់ កើនជាង២ ដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ភ្ញៀវទេសចរអន្តរជាតិកើនដល់ជាង ១២៦.០០០នាក់។
ភ្ញៀវទេសចរអន្តរជាតិជិះឡានក្រុង២ជាន់ទៅទស្សនាទីក្រុងហាណូយ។ (រូបថត៖ VOV) |
យោងតាមមន្ទីរទេសចរណ៍ហាណូយ ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២២ ទោះបីជាត្រូវរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ ១៩ ក៏ដោយ ប៉ុន្តែចំនួនភ្ញៀវ ទេសចរមកដល់រដ្ឋធានី នៅតែកើនឡើងពីមួយខែទៅមួយខែ។ ទីក្រុងបានចាប់ផ្តើម ទទួលភ្ញៀវទេសចរអន្តរជាតិយ៉ាងច្រើនកុះករ ជាពិសេសភ្ញៀវទេសចរមកពីបណ្តា ប្រទេសអាស៊ីអាគ្នេយ៍ក្នុងឱកាសព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើក ទី៣១។ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំនេះ ទីក្រុងហាណូយបានទទួលស្វាគមន៍ភ្ញៀវទេសចរចំនួនជាង៦ លាននាក់ កើនជាង២ ដងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ភ្ញៀវទេសចរអន្តរជាតិកើនដល់ជាង ១២៦.០០០នាក់។ នាពេលខាងមុខ មន្ទីរទេសចរណ៍ ទីក្រុងហាណូយ នឹងបន្តដឹកនាំអង្គភាពទេសចរណ៍ និងគោលដៅនានា ដើម្បីអភិវឌ្ឍ ផលិតផលទេសចរណ៍ដ៏វិសេសវិសាល និងទាក់ទាញ ដោយផ្តោតលើផលិតផលជា ប្រៀបខ្លាំងនៃទីក្រុង។ ជាពិសេស វិស័យទេសចរណ៍នឹងអភិវឌ្ឍទេសចរណ៍កសិកម្ម ដែលក្នុងនោះផ្តោតលើការវិនិយោគ កសាង និងសាកល្បងគំរូមួយចំនួននៃការ អភិវឌ្ឍន៍ទេសចរណ៍កសិកម្មនិងជនបទ ព្រមទាំងដាក់ពង្រាយកម្មវិធី និងផែនការ ផ្សព្វផ្សាយដើម្បីលើកកំពស់រូបភាពទេសចរណ៍រដ្ឋធានីហាណូយ តាមទម្រង់ជាច្រើន ផងដែរ៕