៥០ ឆ្នាំនៃកិច្ចព្រមព្រៀងទីក្រុង​ប៉ារីស - សារៈសំខាន់ជាប្រវត្តិសាស្ត្រនិងមេរៀន​បទពិសោធន៍​

(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី ៥០ឆ្នាំ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការបញ្ចប់សង្គ្រាមនិងស្ដារសន្តិភាពឡើងវិញនៅវៀតណាម (២៧ មករា ១៩៧៣-២៧ មករា ២០២៣) នាព្រឹកថ្ងៃទី១៦ ខែមករា នៅទីក្រុងហាណូយ គណៈគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម បានសម្របសម្រួលជាមួយក្រសួងការបរទេស បណ្ឌិតសភានយោបាយជាតិហូជីមិញ និងក្រសួងការពារជាតិបានរៀបចំសិក្ខាសាលាវិទ្យាសាស្ត្រ៖ “៥០ឆ្នាំនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការបញ្ចប់សង្គ្រាម និងស្តារសន្តិភាពនៅវៀតណាម - សារៈសំខាន់ជាប្រវត្តិសាស្ត្រ និង មេរៀនបទពិសោធន៍”។
៥០ ឆ្នាំនៃកិច្ចព្រមព្រៀងទីក្រុង​ប៉ារីស - សារៈសំខាន់ជាប្រវត្តិសាស្ត្រនិងមេរៀន​បទពិសោធន៍​ - ảnh 1នាយកបណ្ឌិតសភានយោបាយជាតិហូជីមិញ ប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម លោក Nguyen Xuan Thang បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងទីក្រុងប៉ារីសគឺជាជ័យជំនះផ្នែកយោធា នយោបាយនិងការទូត។ (រូបថត៖ Hồng Nguyễn/qdnd.vn)

សិក្ខាសាលាមានសម័យពិភាក្សាចំនួនពីរ៖ អត្ថន័យប្រវត្តិសាស្ត្រ និងមេរៀនដែលទទួលបានពីដំណើរការចរចា ចុះហត្ថលេខា និងអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស; អនុវត្តន៍មេរៀននៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ក្នុងការអនុវត្តគោលនយោបាយនៃមហាសន្និបាតទូទាំងប្រទេសលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាម។

បទអន្តរាគមន៍ក្នុងសិក្ខាសាលានេះបានបង្ហាញពីឋានៈ និងអត្ថន័យរបស់កិច្ចព្រមព្រៀងទីក្រុងប៉ារីសចំពោះដំណើរការប្រវត្តិសាស្ត្រប្រជាជាតិ និងការតស៊ូប្រឆាំងចក្រពត្តិអាមេរិក និងសង្គ្រោះជាតិរបស់ប្រជាជនវៀតណាម។ នៅថ្ងៃទី ២៧ មករា ១៩៧៣ កិច្ចព្រមព្រៀងស្តីពីការបញ្ចប់សង្រ្គាម និងការស្ដារឡើងវិញសន្តិភាពនៅវៀតណាមត្រូវបានចុះហត្ថលេខាជាផ្លូវការនៅទីក្រុងប៉ារីស (បារាំង) បើកចំណុចរបត់មួយក្នុងប្រវត្តិសាស្ត្រនៃការតស៊ូប្រឆាំងអាមេរិក និងសង្គ្រោះជាតិរបស់ប្រជាជាតិវៀតណាម; បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់បដិវត្តន៍វៀតណាមបន្តឈានទៅមុខទទួលបានជ័យជំនះថ្មីៗ ដែលកំពូលបំផុតគឺជ័យជំនះនិទាឃរដូវឆ្នាំ ១៩៧៥ រំដោះភាគខាងត្បូងទាំងស្រុង និងបង្រួបបង្រួមប្រទេសជាតិឡើងវិញ។

៥០ ឆ្នាំនៃកិច្ចព្រមព្រៀងទីក្រុង​ប៉ារីស - សារៈសំខាន់ជាប្រវត្តិសាស្ត្រនិងមេរៀន​បទពិសោធន៍​ - ảnh 2គណៈប្រតិភូបានចូលរួមសន្និសីទ។ (រូបថត៖ Hồng Nguyễn/qdnd.vn)

នៅក្នុងសិក្ខាសាលានេះ កាសែតពិភពលោក និងវៀតណាម (ក្រសួងការបរទេស) បានចេញផ្សាយនូវទស្សនាវដ្តីពិសេស៖ “៥០ឆ្នាំនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៖ មេរៀនដ៏មានតម្លៃ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ