៧ខែដើមឆ្នាំ៖វៀតណាមទាក់ទាញទុនវិនិយោគFDIបាន១២ពាន់លានដុល្លារអាមេរិក
|
វៀតណាមទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេសជិត១២ពាន់លានដុល្លារអាមេរិកក្នុងរយះ
ពេល៧ខែដើមឆ្នាំ២០១៣ |
(VOV)_តាមនាយកដ្ឋានវិនិយោគបរទេស (ក្រសួងផែនការនិងវិនិយោគវៀតណាម)
បានអោយដឹងថា÷ក្នុងរយះពេល៧ខែកន្លងទៅ ទុនវិនិយោគថ្មីនិងបង្កើនបន្ថែមស
រុបពីគំរោងការណ៍វិនិយោគផ្ទាល់ពីបរទេសនានា (FDI) ទទួលបានជិត ១២ពាន់លានដុល្លារអាមេរិក កើនជិត ២០%បើប្រៀងនឹងរយះពេលដូចគ្នា នាឆ្នាំ ២០១២។ បណ្ដាវិនិយោគិនបរទេសបានវិនិយោគចូលក្នុងវិស័យចំនួន១២ ដែលក្នុងនោះមានវិស័យ÷ ឧស្សាហកម្មកែច្នៃ ផលិតកម្ម ទាក់ទាញការយកចិត្តទុកដាក់ច្រើនបំផុត ជាមួយគំរោងការណ៍ជាង៣០០គំរោងក្នុងទុនវិនិយោគថ្មីនិងបង្កើនបន្ថែមសរុបចំនួន
ជាង ១០ ពាន់លានដុល្លារអាមេរិក៕