៧០%នៃបរិមាណផលិតផលចូលរួមការប្រឡង Viet Solutions បានផ្ដោតទៅលើ វិស័យអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅវៀតណាម

(VOVWORLD) - យោងតាមតួរលេខពីគណៈចាត់តាំងការប្រឡង Viet Solutions (ការ ប្រឡងស្វែងរកដំណោះស្រាយសម្រាប់ការផ្ទេរប្ដូរជាឌីជីថលជាតិ) បានឲ្យដឹងថា ក្រោយរយៈពេល១ខែបំផុសឡើង គណៈចាត់តាំងទទួលបានសំណុំឯកសារ នៃផលិតផលជាង២០០មកពីប្រទេសចំនួន១១។ 

គួរឲ្យកត់សម្គាល់ថា ៧០%នៃបរិមាណផលិតផលចូលរួមការប្រឡង បានផ្តោតសំខាន់ទៅលើវិស័យ ស្នូលមួយចំនួនដែលជាស្នូលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅវៀតណាម ដូចជា គមនាគមន៍-logistics (១០%) កសិកម្ម (១០%) ថាមពល (៨%) អប់រំ (១០%) ហិរញ្ញវត្ថុ-ធនាគារ (៩,៦%) និងសុខាភិបាល (៨%) ជាដើម។

ការប្រឡងស្វែងរកដំណោះស្រាយសម្រាប់ការផ្ទេរប្ដូរជាឌីជីថលជាតិលើកនេះគឺជាឱកាសដើម្បីឲ្យបណ្ដាអ្នកចាប់ផ្ដើមអាជីវកម្មបើកទូលាយ ទីផ្សារ ថែមទាំងទទួលបានការពិគ្រោះយោបល់ និងកិច្ចសហប្រតិបត្តិការពីវិនិ យោគិនទាំងជាតិនិងអន្តរជាតិដែលមានសមត្ថភាពនិងវិជ្ជាជីវៈ។ ក្រុមដែល ដណ្ដើមបានចំណាត់ថ្នាក់ទី១នៃការប្រឡងនេះ នឹងចូលរួមការប្រឡង Cup C1 Startup នៅអាមេរិក ឬចូលរួមសន្និសីទចល័តពិភពលោក (MWC) ឆ្នាំ ២០២១នៅទីក្រុង Barcelona៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ