៧០ ឆ្នាំជ័យជំនះ Dien Bien Phu៖ "វីរៈចម្រៀង" បំផុសគំនិតដល់ទ្វីបទាំង ៥
(VOVWORLD) - ចាប់តាំងពីថ្ងៃទី ៧ ខែឧសភា ឆ្នាំ ១៩៥៤មក ឈ្មោះ Dien Bien Phu បានលើសពីដែនកំណត់ភូមិសាស្ត្រតូចចង្អៀតនៃតំបន់ព្រៃភ្នំភាគខាងជើងវៀតណាម ដើម្បីក្លាយជានាមទូទៅដែលត្រូវបានវណ្ណៈជឿនលឿន ជុំវិញពិភពលោកស្គាល់ដល់។
នេះជាការវាយតម្លៃរបស់អគ្គលេខាបក្សពលករម៉ិកស៊ិក (PT) លោក Alberto Anaya Guitierrez ក្នុងឱកាសខួប ៧០ឆ្នាំ នៃជ័យជំនះ Dien Bien Phu (៧ ឧសភា ១៩៥៤ - ៧ ឧសភា ២០២៤) និងខួប ៤៩ ឆ្នាំការរំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិ (៣០ មេសា ១៩៧៥ - ៣០ មេសា ២០២៤)។
នារសៀលថ្ងៃទី៧ ឧសភា ឆ្នាំ១៩៥៤ ទង់ "ប្ដេជ្ញាប្រយុទ្ធ-ប្ដេជ្ញាឈ្នះ" របស់កងទ័ពប្រជាជនវៀតណាមបក់រវីកៗនៅលើដំបូលលេណដ្ឋាន De Castries។ យុទ្ធនាការជាប្រវត្តិសាស្ត្រ Dien Bien Phu បញ្ចប់ប្រកបដោយជោគជ័យ។ (រូបថត៖ TTXVN) |
អគ្គលេខាធិកា Alberto Anaya Guitierrez បានអះអាងថា ជ័យជំនះ Dien Bien Phu និងជ័យជំនះថ្ងៃទី ៣០ ខែមេសា គឺជាតំណាងនិងនិមិត្តសញ្ញានៃបំណង់ប្រាថ្នាដ៏ទទូច និងឆន្ទៈមោះមុតរបស់ប្រជាជាតិមួយដែលតស៊ូដើម្បីសេរីភាព និងឯករាជ្យ។ បើតាមលោក ស្មារតីសាមគ្គីភាព ខ្លួនទីពឹងខ្លួន ការប្តេជ្ញាប្រយុទ្ធ-ប្តេជ្ញាឈ្នះ និងមេរៀនប្រវត្តិសាស្ត្រពីជ័យជំនះ Dien Bien Phu នៅតែរក្សាគុណតម្លៃរបស់ខ្លួន រហូតមកដល់សព្វថ្ងៃនេះ។ ជ័យជំនះបាន កំពុង ហើយនឹងបន្តបង្កើនកម្លាំងសម្រាប់វៀតណាមឱ្យដើរយ៉ាងរឹងមាំលើមាគ៌ាដែលបានជ្រើសរើសដោយលោកប្រធានហូជីមិញ និងបក្សកុម្មុយនិស្តវៀតណាម។
អគ្គលេខាបក្សពលកម្មម៉ិកស៊ិក លោក Alberto Anaya Guitierrez បានឆ្លើយបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម នៅប្រទេសម៉ិកស៊ិក។ រូបថត៖ Phi Hung/TTXVN |
ជាមួយគ្នានោះ ប្រវត្តិវិទូជនជាតិអង់គ្លេស John Callow បានអះអាងថា ជ័យជំនះ Dien Bien Phu គឺជាលទ្ធផលនៃតថភាពនយោបាយនិងយោធាដ៏វិសេសវិសាល ដែលផ្តើមចេញពីភាពវៃឆ្លាតរបស់លោកប្រធានហូជីមិញ និងឧត្តមសេនីយឯក Vo Nguyen Giap ត្រូវបានអនុវត្តន៍ និងអភិវឌ្ឍក្នុងបក្សកុម្មុយនិស្តវៀតណាម។ ប្រវត្តិវិទូ John Callow ក៏បានបញ្ជាក់ផងដែរថា ជ័យជំនះ Dien Bien Phu បានបំបែកនឹមត្រួតត្រារបស់អាណានិគមលោកខាងលិច (មិនថាយោធា វប្បធម៌ ឬសេដ្ឋកិច្ច) ហើយបើកចក្ខុវិស័យនៃការរំដោះជាតិសម្រាប់ប្រជាជនទូទាំងពិភពលោក៕