៨១ថ្ងៃជាប់ៗគ្នាហើយដែលវៀតណាមមិនមានករណីឆ្លង Covid-19 នៅក្នុងសហគមន៍ឡើយ
(VOVWORLD) - ក្នុងពេលជាមួយគ្នានោះ អ្នកជម្ងឺចំនួន៣៤០/៣៥៥ នាក់នៅវៀតណាមត្រូវបានប្រកាសជាសះស្បើយរួចហើយ ព្រមទាំងគ្មាន ករណីស្លាប់ណាមួយឡើយ។
គណៈកម្មការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងជម្ងឺ Covid-19 បានឲ្យដឹងថា គិតដល់វេលាម៉ោង៦ព្រឹកថ្ងៃទី៦កក្កដា វៀតណាមបានឆ្លង កាត់រយៈពេល៨១ថ្ងៃជាប់ៗគ្នាដោយមិនមានករណីឆ្លង Covid-19 នៅ ក្នុងសហគមន៍ឡើយ។ ក្នុងពេលជាមួយគ្នានោះ អ្នកជម្ងឺចំនួន៣៤០/៣៥៥ នាក់នៅ វៀតណាមត្រូវបានប្រកាសជាសះស្បើយរួចហើយ ព្រមទាំងគ្មាន ករណីស្លាប់ណាមួយឡើយ។
ចំនួនអ្នកជម្ងឺនៅសេសសល់កំពុងសម្រាកព្យាបាលនៅតាមមូលដ្ឋានសុខាភិបាលនានាដោយមានសុខភាពធម្មតា ក្នុងនោះអ្នកជម្ងឺធ្ងន់ធ្ងរបំផុត នោះគឺអ្នកបើកបរយន្តហោះជនជាតិអង់គ្លេសមានសុខភាពកាន់តែប្រសើរ ឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយមានលក្ខខ័ណ្ឌគ្រប់គ្រាន់ដើម្បីធ្វើមាតុភូមិ និវត្តន៍វិញនាថ្ងៃទី១២ កក្កដា ឆ្នាំ២០២០តាមការគ្រោងទុក៕