៩៥% នៃសហគ្រាសបច្ចេកវិទ្យារបស់ជប៉ុនត្រៀមខ្លួនជាស្រេចទទួលយកវិស្វករបច្ចេកវិទ្យាព័ត៌មានវៀតណាម

(VOVWORLD) - យោងតាមការស្ទង់មតិរបស់សមាគមផ្នែកទន់ និងសេវាកម្មបច្ចេកវិទ្យាព័ត៌មានវៀតណាម (VINASA) បានឱ្យដឹងថា មានសហគ្រាសជប៉ុនជាង ៨០% បានត្រៀមខ្លួនទទួលយកជនបរទេស មកធ្វើការនៅក្នុងក្រុមហ៊ុន។
៩៥% នៃសហគ្រាសបច្ចេកវិទ្យារបស់ជប៉ុនត្រៀមខ្លួនជាស្រេចទទួលយកវិស្វករបច្ចេកវិទ្យាព័ត៌មានវៀតណាម - ảnh 1 ៩៥% នៃសហគ្រាសបច្ចេកវិទ្យារបស់ជប៉ុនត្រៀមខ្លួនជាស្រេចទទួលយកវិស្វករបច្ចេកវិទ្យាព័ត៌មានវៀតណាម (រូបថត៖ TTXVN)

ក្នុងចំណោមសហគ្រាសទាំងនេះ មាន ៩៥% នៃក្រុមហ៊ុនបានបង្ហាញការយកចិត្តទុកដាក់ និងត្រៀមខ្លួនទទួលយកវិស្វករជំនាញផ្នែកបច្ចេកវិទ្យាព័ត៌មានដែលមានស្តង់ដារគ្រប់គ្រាន់ពីប្រទេសវៀតណាមមកធ្វើការ។ ប្រទេសជប៉ុនផ្តោតការយកចិត្តទុកដាក់ជាពិសេសទៅលើធនធានមនុស្សដែលមានជំនាញផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រនិងផ្នែកទន់ដែរ។

អ្នកតំណាងនៃសមាគមសេវាកម្មបច្ចេកវិទ្យាព័ត៌មានជប៉ុន (JISA) បានឲ្យដឹងថាប្រទេសជប៉ុនមានការខ្វះខាតធនធានមនុស្សយ៉ាងខ្លាំងនៅក្នុងវិស័យផ្នែកទន់      កុំព្យួទ័រ។ យោងតាមការស្ថិតិរហូតដល់ខែមិថុនាឆ្នាំ ២០១៩ សហគ្រាសជប៉ុនកំពុងត្រូវការជ្រើសរើសវិស្វករផ្នែកបច្ចេកវិទ្យាព័ត៌មានប្រមាណ ៧៨១,០០០      នាក់។ ក៏ប៉ុន្តែដើម្បីធ្វើការនៅក្រុមហ៊ុនជប៉ុន វិស្វករបច្ចេកវិទ្យាព័ត៌មានវៀតណាមចាំបាច់ត្រូវបំពាក់ចំណេះដឹងអំពីបច្ចេកវិទ្យាថ្មីៗ ភាសាជប៉ុន និងវប្បធម៌អាជីវកម្មក៏ដូចជារបៀបទាក់ទង់នឹងទីផ្សារជប៉ុនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ