ADB ផ្ដល់កម្ចីសំដៅជួយឧបត្ថម្ភការតភ្ជាប់គ្នារវាងបណ្ដាខេត្ត ព្រៃភ្នំភាគពាយ័ព្យ វៀតណាម

(VOVWORLD) - នាថ្ងៃទី៥ ខែមីនា ធនាគារអភិវឌ្ឍទ្វីបអាស៊ី (ADB) និងរដ្ឋាភិបាលវៀតណាមបានចុះហត្ថលេខាលើកម្ចីចំនួន១៨៨លានដុល្លាអាមេរិក សម្រាប់គម្រោងតភ្ជាប់ចរាចរណ៍រវាងបណ្ដាខេត្តព្រៃភ្នំភាគពាយ័ព្យវៀតណាម ជាមួយខ្សែផ្លូវហាយវៃ Noi Bai – Lao Cai សំដៅបង្កើនកាលានុវត្តភាពធ្វើសេដ្ឋកិច្ចសម្រាប់ជន ក្រីក្រនៅក្នុងតំបន់។
គម្រោងនេះមិនត្រឹមតែជួយជំរុញការផ្លាស់ប្ដូរពាណិជ្ជកម្មនៅ តំបន់ព្រំដែន ការវិនិយោគដោយឯកជន និងបង្កើតការងារធ្វើក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងបង្កើនលទ្ធភាពទាក់ទងផ្ទាល់ទៅនឹងសេវាកម្មសង្គមជាសារវ័ន្តដូចជាអប់រំ សុខាភិបាល បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជួយសង្គ្រោះ គ្រោះមហន្តរាយ ចំពោះ ប្រជាជននៅតាមតំបន់ភាគពាយ័ព្យ ជាពិសេសគឺបណ្ដាជនជាតិកភាគតិចក្រីក្រ ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ