ADB ព្យាករថា៖ កំណើនសេដ្ឋកិច្ចនៅទ្វីបអាស៊ីនឹងអភិវឌ្ឍន៍ស្ថិរភាពក្នុងឆ្នាំ ២០១៥ និង ២០១៦


ADB ព្យាករថា៖ កំណើនសេដ្ឋកិច្ចនៅទ្វីបអាស៊ីនឹងអភិវឌ្ឍន៍ស្ថិរភាពក្នុងឆ្នាំ ២០១៥ និង ២០១៦ - ảnh 1
ADB ព្យាករថា៖ កំណើនសេដ្ឋកិច្ចនៅទ្វីបអាស៊ីនឹងអភិវឌ្ឍន៍ស្ថិរភាពក្នុងឆ្នាំ ២០១៥ និង ២០១៦ (Image: VNA)

(VOVworld) – ក្នុងរបាយការណ៍ “យថាទស្សន៍អភិវឌ្ឍន៍របស់ទ្វីបអាស៊ីឆ្នាំ ២០១៥” ដែលត្រូវបានប្រាកាស នាថ្ងៃទី ២៤ មិនា ធនាគារអភិវឌ្ឍន៍ទ្វីបអាស៊ី (ABD) បាន
ព្យាករ ថា៖ បណ្តាខឿនសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍នៅអាស៊ីនឹងរក្សាកំណើនសេដ្ឋកិច្ច
ជាមធ្យម នៅកំរិត​ ៦,៣% ក្នុងឆ្នាំ ២០១៥ និង ២០១៦ ដោយសារ តំលៃមុខទំនិញលើ ពិភពលោកត្រូវបានថយចុះនិងការស្តារឡើងវិញយ៉ាងខ្លាំងក្លានៃបណ្ដាខឿនសេដ្ឋកិច្ច ធំៗក្នុងតំបន់។   ADB បានព្យាករថែមទៀតថា៖ សេដ្ឋកិច្ចរបស់វៀតណាមមាន
កំណើន ៦,១% នៅឆ្នាំ ២០១៥ និង ៦,២% នៅឆ្នាំ ២០១៦ ក្នុងករណី រដ្ឋាភិបាល រក្សារបណ្ដាគោលនយោបាយបង្កលក្ខណៈងាយស្រួលខាងហិរញ្ញវត្ថុនិងរូបីយវត្ថុ
ព្រមទាំង បង្កើនការរៀបចំរចនាសម្ព័ន្ធឡើងវិញ។ អ្នកសេដ្ឋកិច្ចរបស់ ADB  លោក
Shang Jin Wei បានបញ្ជាក់ថា៖ ការដែលតំលៃមុខទំនិញថយចុះបានបង្កលក្ខណៈ សំរាប់អ្នកតាកតែងគោលនយោបាយក្នុងតំបន់កាត់បន្ថយការគាំពារតំលៃឥន្ធនៈ ឬ ដំណើរកំណែទម្រង់ខាងរចនាសម្ព័ន្ធ។ នេះគឺជាឱកាសមាសដើម្បីកសាងបណ្ដាក្រប​ ខ័ណ្ឌឧបត្ថម្ភកំណើនចីរភាពក្នុងរយៈពេលយូរអង្វែង។ ADB អំពាវនាវឲ្យបណ្ដាប្រទេស កំពុងអភិវឌ្ឍន៍នៅអាស៊ីលើកកំពស់អរប្រសិទ្ធភាពនៃប្រព័ន្ធធនាគារនិងទីផ្សារទុន
ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ