ADB៖ វៀតណាមនឹងទទួលបានកំណើនយ៉ាងខ្លាំងក្លានាចុងឆ្នាំ ២០២០ និង ឆ្នាំ ២០២១
(VOVWORLD) - អត្រាកំណើននៅតំបន់អាស៊ីត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះ ០,៤% ក្នុងឆ្នាំ ២០២០ មុនពេលកើនដល់ ៦,៨% ក្នុងឆ្នាំ ២០២១។ ធនាគារ អភិវឌ្ឍន៍អាស៊ីបានអះអាងដូច្នេះកាលពីថ្ងៃទី ១០ ខែធ្នូ។
សេដ្ឋកិច្ចវៀតណាមមានកំណើនយ៉ាងឆាប់រហ័សពី ០,៤% ក្នុងត្រីមាសទី ២ ឆ្នាំ ២០២០ ឡើង ២,៦% (រូបថត៖ cand.com.vn) |
វៀតណាមក៏ត្រូវបានវាយតម្លៃ ថាមានកំណើនយ៉ាងឆាប់រហ័សក្នុងត្រីមាសទី ៤ ឆ្នាំ ២០២០ នឹងត្រូវបានព្យាករណ៍ថានឹងសម្រេចបានកំណើន ៦,១% ក្នុងឆ្នាំ ២០២១។ យោងតាមរបាយការណ៍ធ្វើបច្ចុប្បន្នភាពយថាទស្សន៍ អភិវឌ្ឍន៍អាស៊ី (ADO) ឆ្នាំ ២០២០ នោះ ADB បានវាយតម្លៃថា សេដ្ឋកិច្ចវៀតណាមមានកំណើនយ៉ាងឆាប់រហ័សពី ០,៤% ក្នុងត្រីមាសទី ២ ឆ្នាំ ២០២០ ឡើង ២,៦% ក្នុងត្រីមាសទី ៣ ដោយបានបង្កើនកំណើនជាមធ្យមក្នុងរយៈពេលពីខែមករាដល់ខែកញ្ញាដល់ ២,១% ។ ការព្យាករណ៍កំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០២១ គឺ ៦,១% ៕