ADB អនុម័តលើកញ្ចប់កម្ចីចំនួន១០០លានដុល្លាអាមេរិកដើម្បីជួយ កែលម្អការថែទាំសុខភាពនៅតំបន់លំបាកនានារបស់វៀតណាម
(VOVWORLD) - ធនាគារអភិវឌ្ឍទ្វីបអាស៊ី (ADB) នាថ្ងៃទី១០ ខែធ្នូ បានអនុម័តលើកញ្ចប់កម្ចី ចំនួន១០០លានដុល្លាអាមេរិក ដើម្បីជួយឧបត្ថម្ភដល់កិច្ចខិតខំប្រឹងប្រែងកែទម្រង់ របស់រដ្ឋាភិបាលវៀតណាម សំដៅកែលម្អការផ្គត់ ផ្គង់សេវាកម្មសុខភិបាល ក៏ដូច ជាគុណភាពរបស់អង្គភាពផ្គត់ផ្គង់សេវាកម្មសុខាភិបាល ជាពិសេសគឺនៅតំបន់ ព្រំដែនក្រីក្រ។
កញ្ចប់នេះរួមមានទុនកម្ចីគោលនយោបាយ ចំនួន៨៨លាន៦សែនដុល្លា អាមេរិក សំដៅបំពេញបន្ថែមថវិកាសម្រាប់ក្រសួងសុខាភិបាលវៀតណាមក្នុង ដំណើរការអនុវត្តន៍កំណែទម្រង់ដ៏ស្មុគស្មាញនានាទូទាំងប្រទេសលើវិស័យសំខាន់ៗដូចជាការគ្រប់គ្រងការវិនិយោគសាធារណៈ ការផ្គត់ផ្គង់សេវាកម្មសុខា ភិបាល និងការលើកស្ទួយគុណភាពរបស់កម្មាភិបាលសុខាភិបាលក្នុងបណ្ដាញ ថែទាំសុខភាពថ្នាក់មូលដ្ឋាន។
ទន្ទឹមនឹងនោះ កញ្ចប់ប្រាក់ឧបត្ថម្ភឥតសំណង ចំនួន១២លានដុល្លាអាមេ រិកមួយទៀត នឹងបំពេញបន្ថែមសម្រាប់កំណែទម្រង់ ទាំងនេះតាម រយៈការអនុវត្តជាសាកពិសោធន៍នូវរូបសណ្ឋានផ្គត់ផ្គង់សេវាកម្ម សុខាភិបាលនៅស្រុកចំនួន១២ចំណុះខេត្តចំនួន៦ដែលមានអត្រាគ្រួសារក្រីក្រខ្ពស់ មានបរិមាណជនជាតិភាគតិចជាច្រើនកុះករ និងមិនធានាសន្តិសុខសុខា ភិបាល៕