ADSOM-Plus ព្រួយបារម្ភចំពោះភាពតានតឹងកំពុងកើនឡើងលើសមុទ្រខាងកើត

(VOVworld)-នៅក្នុងសន្និសីទមន្ត្រីការពារជាតិជាន់ខ្ពស់អាស៊ានបើកទូលាយ
 (ADSOM-Plus) ដែលបានប្រារព្ធនៅរដ្ឋធានីវៀងច័ន្ទរបស់ឡាវនាថ្ងៃទី២៤
មេសានោះ តំណាងចូលរួមបានសម្តែងការព្រួយបារម្ភចំពោះភាពតានតឹង កំពុងកើនឡើងនៅតំបន់សមុទ្រខាងកើតដែរ។ មន្ត្រីការពារជាតិជាន់ខ្ពស់ របស់អាស៊ាននិងដៃគូនានាដូចជា ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី ឥណ្ឌា​
នូវែលហ្សេឡង់ រុស្ស៊ីនិងអាមេរិក សុទ្ធតែផ្តោតការយកចិត្តទុកដាក់និង​ចំណាយពេលវេលាជាច្រើនសម្រាប់ពិភាគ្សាលើបញ្ហានេះ។ លោកស្រី
Amy E.Searigh ជំនួយការការពារជាតិនៃនាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិក -ក្រ
សួងការ ពារជាតិអាមេរិកបានឲ្យដឹងថា៖

“យើងខ្ញុំសុំអំពាវនាវឲ្យប្រទេសទាំងអស់ រួមគ្នាផ្លាស់ប្តូរមតិ និងដោះស្រាយ រាល់ជំលោះដោយសន្តិវិធី តាមរយៈវិធានការកាទូតនិងច្បាប់។ មុននេះ នៅ ពេលដែលប្រធានាធិបតីអាមេរិកលោក Barack Obama ជួបប្រាស្រ័យ ជាមួយ
ថ្នាក់ដឹកនាំនៅ Sunnyland នាដើមឆ្នាំនេះ ភាគីនានាបានសន្យាអត់ធ្មត់និង
គោរពការប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត មិនឲ្យកើត មាន ឡើងការធ្វើយោធូបនីយកម្មនៅកោះនានា។ យើងខ្ញុំនិងប្រទេសអាស៊ាន នានាគាំទ្រនូវគោលការណ៍នេះ”។

ADSOM-Plus ព្រួយបារម្ភចំពោះភាពតានតឹងកំពុងកើនឡើងលើសមុទ្រខាងកើត - ảnh 1
ទិដ្ឋភាពនៃសន្និសីទមន្ត្រីការពារជាតិជាន់ខ្ពស់អាស៊ានបើកទូលាយ
(ADSOM-Plus)

       មន្ត្រីការពារជាតិអាស៊ានជាន់ខ្ពស់បានចែករំលែកនិងសម្តែងនូវការព្រួយ បារម្ភអំពីបញ្ហាកើតមានឡើងក្នុងតំបន់។ ឧត្តមសេនីយ៍ត្រី Vu Tien Trong ប្រធានវិទ្យស្ថានសហប្រតិបត្តិការអន្តរជាតិទទួលបន្ទុកការពារជាតិវៀត
ណាមបានឲ្យដឹងថា៖

“វៀតណាមក៏បានសម្តែងការព្រួយបារម្ភដូចជាប្រទេសនដទៃនិយាយរួម​ហើយវៀតណាមចាត់ទុកថា នាបច្ចុប្បន្ន បញ្ហាជំលោះអធិបតេយ្យភាពលើ សមុទ្រខាងកើតជាបញ្ហាជាក់ស្តែងដោយប្រវត្តិសាស្ត្របន្សល់ទុកមក។ ទស្សនៈរបស់វៀតណាមគឺប្រសិនបើបញ្ហានោះជាបញ្ហាទ្វេភាគីគឺត្រូវបាន
ដោះស្រាយ ដោយសន្តិវិធីនិងតាមកិច្ចព្រមព្រៀងដែលភាគីទាំងពីរអាច
ទទួលយកបាន។ រីឯបញ្ហាពហុភាគី គឺត្រូវដោះស្រាយដោយភាគីទាំងអស់
និងត្រូវបើកចំហ​ដោយតម្លាភាពចំពោះមុខសហគមន៍អន្តរជាតិតាមច្បាប់
អន្តរជាតិ ជាពិសេស គឺ UNCLOS ១៩៨២ ក៏ដូចជារាល់កិច្ចព្រមព្រៀងក្នុង
តំបន់”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ