AIPA លើកទី ៣៨ បិទបញ្ចប់៖ ការខំប្រឹងប្រែងឆ្ពោះទៅសហគមន៍អាស៊ានជាការពិត

(VOVWORLD) - នាថ្ងៃទី ១៩ កញ្ញា មហាសន្និបាតអន្តរសភាអាស៊ានលើកទី ៣៨ (AIPA-38) បានបិទបញ្ចប់ជាផ្លូវការនៅរដ្ឋធានីម៉ានីលរបស់ហ្វីលីពីន។ មហាសន្និបាតបាន អនុម័តលើសេចក្តីសម្រេចចិត្តចំនួន ២១ ស្តីអំពីបញ្ហារួមដែលមានអត្ថន័យសំខាន់ ចំពោះសហគមន៍អាស៊ាន។ 
AIPA លើកទី ៣៨ បិទបញ្ចប់៖ ការខំប្រឹងប្រែងឆ្ពោះទៅសហគមន៍អាស៊ានជាការពិត - ảnh 1 AIPA លើកទី ៣៨ បិទបញ្ចប់៖ ការខំប្រឹងប្រែងឆ្ពោះទៅសហគមន៍អាស៊ានជាការពិត

(VOVworld) – នាថ្ងៃទី ១៩ កញ្ញា មហាសន្និបាតអន្តរសភាអាស៊ានលើកទី ៣៨ (AIPA-38) បានបិទបញ្ចប់ជាផ្លូវការនៅរដ្ឋធានីម៉ានីលរបស់ហ្វីលីពីន។ មហាសន្និបាតបាន អនុម័តលើសេចក្តីសម្រេចចិត្តចំនួន ២១ ស្តីអំពីបញ្ហារួមដែលមានអត្ថន័យសំខាន់ ចំពោះសហគមន៍អាស៊ាន។ អង្គសន្និសីទទាំងឡាយបានពិភាក្សាអំពីវិធានការសំដៅ ប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន ការពារបរិស្ថាន ការពារសុខភាពសំរាប់ពលករនារីជា ជនអន្តោប្រវេសន៍ ការពារនារីនិងកុមារពីការជិះជាន់ផ្លូវភេទ ធានាសុវត្ថិភាពស្បៀង អាហារ បង្កលក្ខណៈទាក់ទងហិរញ្ញវត្ថុសំរាប់អង្គការភាពខ្នាតតូចនិងតូចតាច (MSMEs) កសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) អភិវឌ្ឍន៍ព្រមៗគ្នានិងមាន កំណើនលើគ្រប់វិស័យ។ ប្រធាន AIPA លើកទី ៣៨  ប្រធានសភាជាន់ទាបហ្វីលីពីន លោក  Pantaleon D. Alvarez បានចាត់ទុកថា៖ ដើម្បីក្លាយទៅជាសហគមន៍ជាការ ពិតមួយ រដ្ឋសភានៃបណ្ដាប្រទេសជាសមាជិកគប្បីអនុវត្តយ៉ាងខ្លាំងសេចក្តីសម្រេចចិត្ត ទាំងឡាយរបស់ AIPA តាមរយៈច្បាប់ភាវូបនីយកម្មបណ្ដាឯកសារនេះ។ AIPA ក៏ គប្បីសហប្រតិបត្តិការស្អិតរមួតជាមួយរដ្ឋាភិបាលប្រទេសអាស៊ាននានាដើម្បីជំនះពុះ ពារលើការសាកល្បងថ្មីក្នុងគោលដៅឆ្ពោះទៅទស្សនៈវិស័យអាស៊ាននាឆ្នាំ ២០២៥។ ក៏ក្នុងឱកាសនេះដែរ អនុប្រធានរដ្ឋសភាសឹង្ហបុរី លោក Lim Biow Chuan ត្រូវបានចាត់ តាំងជាប្រធាន AIPA លើកទី ៣៩ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ទី ៧ កញ្ញា ឆ្នាំ ២០១៨ នៅសឹង្ហបុរី៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ