AIPA 41៖ ជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID19

(VOVWORLD) - ទោះបីជាត្រូវបានរៀបចំតាមប្រព័ន្ធអនឡាញក៏ដោយ ប៉ុន្តែមហាសន្និបាតអអន្តរសភានៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍លើកទី ៤១ ( AIPA41) នឹងក្លាយជាកម្លាំងចលករដ៏ធំធេងសម្រាប់សមាជិកសភាអាស៊ាន ដើម្បីអះអាងសារជាឡើងវិញនូវការសន្យារបស់ខ្លួន និងជម្រុញកិច្ចខិតខំប្រឹងប្រែងក្នុងកាត់បន្ថយផលប៉ះពាល់អវិជ្ជមានដោយសារជំងឺរាតត្បាត COVID-19 ចំពោះជីវភាពរស់នៅរបស់ប្រជាជនផងដែរ។  
AIPA 41៖ ជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID19 - ảnh 1 ប្រធានគណៈកម្មាធិការសហប្រតិបត្តិការអន្តរសភា (BKSAP) នៃសភាឥណ្ឌូនេស៊ី លោក Fadli Zon (រូបថត៖ TTXVN)

នោះគឺជាការអះអាងរបស់ប្រធានគណៈកម្មាធិការសហប្រតិបត្តិការអន្តរសភា (BKSAP) នៃសភាឥណ្ឌូនេស៊ី លោក Fadli Zon ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅទីក្រុងហ្សាការតា មុនពេលដែលមហាសន្និបាត AIPA លើកទី ៤១ គ្រោងនឹងរៀបចំឡើងនៅថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែកញ្ញា។

លោក Fadli បានបញ្ជាក់ថា តំណាងសភាឥណ្ឌូនេស៊ី បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់រដ្ឋសភាវៀតណាមក្នុងនាមជាប្រធាន AIPA និងជាប្រទេស ម្ចាស់ផ្ទះរៀបចំមហាសន្និបាត AIPA លើកទី៤១ នៅឆ្នាំនេះ។ លោកបានជឿជាក់ថា ក្រោមការដឹកនាំរបស់វៀតណាម  AIPA អាចសម្រេចបាននូវការរីកចម្រើននៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ឆ្ពោះទៅកសាងអាស៊ានមួយប្រកបដោយភាពស្អិតរមួត និងការឆ្លើយតបដោយភាពម្ចាស់ការផងដែរ៕

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងឥណ្ឌូណេស៊ីនិងវៀតណាម ប្រធាន BKSAP បានសង្កត់ធ្ងន់ថាកិច្ចសហប្រតិបត្តិការសភា ដោយចាំបាច់ត្រូវលើកកម្ពស់ក្នុងស្មារតីនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីបំពេញនូវទំនាក់ទំនងទ្វេភាគីឥណ្ឌូណេស៊ី - វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ