AL ដាស់តឿនបទឈប់បាញ់ជាបន្ទាន់នៅទីក្រុង Aleppo ស៊ីរី


AL ដាស់តឿនបទឈប់បាញ់ជាបន្ទាន់នៅទីក្រុង Aleppo ស៊ីរី - ảnh 1
AL ដាស់តឿនបទឈប់បាញ់ជាបន្ទាន់នៅទីក្រុង Aleppo ស៊ីរី (VNA)

(VOVworld) – អគ្គលេខាធិការសម្ព័ន្ធភាពអារ៉ាប់ (AL) លោក Ahmad Abul Gheit
បានអំពាវនាវឲ្យមានបទឈប់បាញ់នៅទីក្រុង Aleppo ប៉ែកខាងកើតស៊ីរី ដើម្បី
ទំនិញមនុស្សធម៌អាចត្រូវបានបញ្ជូនទៅដល់ប្រជាពលរដ្ឋនៅទីនេះ។ នាថ្ងៃទី ៤
តុលា ថ្លែងមតិនៅកិច្ចប្រជុំជាបន្ទាន់របស់ AL នៅទីក្រុងកែរ ប្រទេសអេហ្ស៊ីប
លោក Ahmad Abul Gheit បានសង្កត់ធ្ងន់ថា៖ ក្នុងស្ថានភាពថ្មីនៅស៊ីរីបណ្ដា
ប្រទេសអារ៉ាប់ចាំបាច់ខំប្រឹងប្រែងទទួលបានបទឈប់បាញ់មួយសំរាប់ទីក្រុង
 Aleppo។ សេចក្តីប្រកាសពោលខាងលើត្រូវបាននាំចេញក្នុងកាលៈទេសៈកំលាំង
រដ្ឋាភិបាលស៊ីរីជំរុញយ៉ាងខ្លាំងការវាយប្រហារទៅលើកំលាំងជនបេះបោរនៅ
ទីក្រុងពោលខាងលើបន្ទាប់ពីអាមេរិកបានប្រកាសផ្អាកការចរចារជាមួយ
រុស្ស៊ីស្តីពីបទឈប់បាញ់នៅប្រទេសមជ្ឈឹមបូព៌ារនេះ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ