AL ស្តារ​សមាជិកភាព​របស់​ស៊ីរី ​​ខិត​ខំ​ប្រឹង​ប្រែង​​ដោះស្រាយវិបត្តិនៅស៊ូដង់

(VOVWORLD) - កាលពីថ្ងៃទី៧ ខែឧសភា រដ្ឋមន្ត្រីការបរទេសនៃសម្ព័ន្ធអារ៉ាប់ (AL) បានអនុម័តលើសេចក្តីសម្រេចមួយដើម្បីស្តារសមាជិកភាពរបស់ស៊ីរីនៅក្នុង AL ដែលត្រូវបានព្យួរនៅឆ្នាំ ២០១១ បន្ទាប់ពីការផ្ទុះឡើងនៃសង្រ្គាមស៊ីវិលនៅក្នុងប្រទេសនេះ។ 
AL ស្តារ​សមាជិកភាព​របស់​ស៊ីរី ​​ខិត​ខំ​ប្រឹង​ប្រែង​​ដោះស្រាយវិបត្តិនៅស៊ូដង់ - ảnh 1លេខាធិការសម្ព័ន្ធអារ៉ាប់ លោក Ahmed Aboul Gheit ជាអធិបតីនៃកិច្ចប្រជុំវិសាមញ្ញរបស់ AL នៅទីក្រុងCairo ថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៣។ រូបថត៖ AFP/TTXVN

អ្នកនាំពាក្យអគ្គលេខាធិការ AL លោក Gamal Roshdy បានបញ្ជាក់ថា សេចក្តីសម្រេចនេះត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំសម្ងាត់របស់រដ្ឋមន្ត្រីការបរទេស AL នៅទីស្នាក់ការកណ្តាលក្នុងទីក្រុង Cairo (អេហ្ស៊ីប)។ AL ក៏បានបង្កើតគណៈកម្មាធិការទំនាក់ទំនងថ្នាក់រដ្ឋមន្ត្រី រួមទាំងតំណាងនៃប្រទេសអេហ្ស៊ីប អារ៉ាប៊ីសាអូឌីត ហ្ស៊កដានី អ៊ីរ៉ាក់ លីបង់ និងអគ្គលេខាធិការ AL ដើម្បីស្វែងរកដំណោះស្រាយទូលំទូលាយសម្រាប់វិបត្តិនៅស៊ីរី។

នាថ្ងៃទី៧ ខែឧសភាដែរ ក្រុមប្រឹក្សាសម្ព័ន្ធអារ៉ាប់បានចេញសេចក្តីសម្រេចចិត្តមួយស្តីពីការបង្កើតក្រុមទំនាក់ទំនងថ្នាក់រដ្ឋមន្ត្រីអារ៉ាប់ ដើម្បីនាំទំនាក់ទំនងជាមួយភាគីនានាក្នុងប្រទេសស៊ូដង់ និងបណ្តាប្រទេសមានឥទ្ធិពល ដើម្បីឈានដល់ដំណោះស្រាយមួយសម្រាប់វិបត្តិនៅស៊ូដង់។ ក្រុមទំនាក់ទំនង នេះនឹងធ្វើការទំនាក់ទំនងនៅក្នុងប្រទេសស៊ូដង់ បណ្តាប្រទេសដែលមានឥទ្ធិពលក្នុងតំបន់ និងអន្តរជាតិ ក៏ដូចជាអង្គការអន្តរជាតិពាក់ព័ន្ធ សំដៅឈានដល់បទឈប់បាញ់ពេយ៉ាងញលេញ និងយូរអង្វែងនៅក្នុងប្រទេសស៊ូដង់ ទន្ទឹមនឹងនោះ ដោះស្រាយបញ្ហាទាក់ទងនឹងវិបត្តិនៅក្នុងប្រទេសនេះផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ