AMM-៤៩ចេញសេចក្តីថ្លែងការណ៍សម្តែងការព្រួយបារម្ភអំពីបញ្ហាសមុទ្រខាងកើត

AMM-៤៩ចេញសេចក្តីថ្លែងការណ៍សម្តែងការព្រួយបារម្ភអំពីបញ្ហាសមុទ្រខាងកើត - ảnh 1
AMM-៤៩ចេញសេចក្តីថ្លែងការណ៍សម្តែងការព្រួយបារម្ភអំពីបញ្ហាសមុទ្រខាងកើត
(រូបថតៈ asia.nikkei.com)

(VOVworld)-ក្នុងក្របខ័ណ្ឌនៃសន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានលើក ទី៤៩
 (AMM-៤៩) ដែលប្រព្រឹត្តទៅនៅក្រុងវៀងច័ន្ទប្រទេសឡាវ នាថ្ងៃទី២៤ កក្កដា រដ្ឋ
មន្ត្រីការបរទេសអាស៊ានបានចេញសេចក្តីថ្លែងការណ៍រួម AMM-៤៩។ នាថ្ងៃទី២៥
កក្កដា សេចក្តីថ្លែងការណ៍នេះបានប្រកាសជាសាធារណ ក្នុងនោះផ្តោតសំខាន់លើ
បញ្ហាមួយចំនួនដូចជាសេដ្ឋកិច្ចសង្គម នយោបាយ និងសន្តិសុខ។ ជាពិសេស ខ្លឹម
សារនៃសេចក្តីថ្លែងការណ៍នេះចំណុចដោយ ឡែកមួយស្តីអំពីបញ្ហាសមុទ្រខាងកើត
ក្នុងនោះបានសម្តែងការព្រួយបារម្ភ ចំពោះបម្រែបម្រួលនាពេលថ្មីៗនេះនៅសមុទ្រ
ខាងកើត។​សេចក្តីថ្លែងការណ៍ បានអះអាងសារសំខាន់នៃការរក្សានិងជម្រុញសន្តិ
ភាព សន្តិសុខ ស្ថិរភាព សេរីភាពនាវាចរណ៍និងអាកាសចរណ៍លើសមុទ្រខាងកើត
។​សេចក្តីថ្លែងការ ណ៍បានអះអាងសារជាថ្មី ភាពចាំបាច់ជឿទុកចិត្តគ្នាទៅវិញទៅ
មកនិងទប់ ស្កាត់សកម្មភាពដែលបណ្តាលបន្ថែមភាពស្មុគ្រស្មាញហើយតាមដាន
ជាប់ការ ដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញា
 អ.ស.បស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។ សេចក្តីថ្លែងការណ៍ក៏បាន សង្កត់
ធ្ងន់សារសំខាន់នៃការប្រតិបត្តិប្រកបដោយប្រសិទ្ធិភាពនូវសេចក្តីថ្លែង​ការណ៍ស្តីពី
ការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និង ជម្រុញភាគីនានាអនុ
ម័តយ៉ាងឆាប់ៗនូវក្រមប្រតិបត្តិតំបន់នៅសមុទ្រខាង កើត (COC) រួមទាំងការបង្កើន
រាល់ជំនួបសន្ទនារវាងមន្ត្រីអាស៊ាននិងចិន និង ក្រុមធ្វើការងាររួមគ្នាអំពីការអនុវត្ត
 DOC ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ