APA-9 អនុម័តលើសេចក្ដីថ្លែងការណ៍សៀមរាប
|
APA-9 អនុម័តលើសេចក្ដីថ្លែងការណ៍សៀមរាប |
(VOV)_ក្រោយរយៈពេលបីថ្ងៃធ្វើការយ៉ាងសកម្ម កិច្ចប្រជុំពេញអង្គលើកទី៩ នៃ
មហាសន្និបាតសភាតំបន់អាស៊ី (APA – 9) លើកទី៩ បានបិទបញ្ចប់នៅទីក្រុងសៀម រាប (ប្រទេសកម្ពុជា) ។ អង្គមហាសន្និបាតសភា តំបន់អាស៊ី បានធ្វើការអនុម័តទៅ
លើសេចក្ដីសម្រេចចិត្តចំនួន១៩ ព្រមទាំងអនុម័តទៅលើសេចក្ដីថ្លែងការណ៍រួម នៃ
អង្គមហាសន្និបាតផងដែរ។ក្រោមប្រធានបទ៖ “ការជំរុញសន្តិភាព និងការអភិវឌ្ឍន៍
ប្រកបដោយនិរន្តរភាព នៅក្នុងតំបន់អាស៊ី” APA – 9 ដោយមានការអញ្ជើញចូលរួម
ពីថ្នាក់ដឹកនាំកំពូល នៃសភាចំនួន២៣ប្រទេសក្នុងតំបន់ ព្រមទាំងមានការចូលរួម
ពីបណ្ដាប្រទេសសង្កេតការណ៍ និងអង្គការផ្សេងៗ ផងដែរ។
គណៈប្រតិភូវៀតណាម បានចូលរួមយ៉ាងសកម្ម រួមវិភាគទានចំពោះការជោគ
ជ័យនៃមហាសន្និបាត ត្រូវបានបង្ហាញតាមរយៈបទសន្ទរកថាដ៏ជ្រាលជ្រៅ និងនៅ
លើគ្រប់វិស័យ របស់អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong នៅក្នុង
កិច្ចប្រជុំពេញអង្គ និងបទសន្ទរកថារបស់សមាជិកនានា នៅកិច្ចប្រជុំផ្សេងៗ របស់
APA ស្ដីអំពីបញ្ហានយោបាយសេដ្ឋកិច្ច និងអភិវឌ្ឍន៍និរន្តរភាព វប្បធម៌សង្គម៕