APEC ២០២៣៖ សន្និសីទមេដឹកនាំសេដ្ឋកិច្ច APEC សង្កត់ធ្ងន់លើអនាគតប្រកបដោយនិរន្តរភាព
(VOVWORLD) - កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) លើកទី ៣០ បានបើកនៅព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា (ម៉ោងនៅវៀតណាម) នៅទីក្រុង San Francisco (សហរដ្ឋអាមេរិក)។
សន្និសីទនេះ ស្ថិតក្នុងក្របខ័ណ្ឌនៃសប្តាហ៍នៃកិច្ចប្រជុំកំពូល APEC ២០២៣ ដែលបានប្រព្រឹត្តទៅនៅទីក្រុងតែមួយ។ ដោយប្រធានបទ “បង្កើតអនាគតរឹងមាំនិងនិរន្តរភាពសម្រាប់អ្នកទាំងអស់គ្នា” សន្និសីទនេះមានគោលបំណងកសាងតំបន់ APEC ដែលមានចងសម្ព័ន្ធគ្នាទៅវិញទៅមក នវានុវត្តន៍ និងបរិយាប័ន្ធជាង។
ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong និងថ្នាក់ដឹកនាំ APEC ក្នុងសម័យប្រជុំ។ រូបថត៖ Thong Nhat/TTXVN |
ថ្លែងក្នុងពិធីបើកសន្និសីទ ប្រធានាធិបតីអាមេរិក លោក Joe Biden បានសង្កត់ធ្ងន់ថា៖ ពិភពលោកកំពុងប្រឈមមុខនឹងការផ្លាស់ប្តូរយ៉ាងសំខាន់ ហេតុដូច្នេះ រាល់ការសម្រេចចិត្តដែលយើងធ្វើឡើង នឹងកំណត់ទិសដៅអភិវឌ្ឍន៍ មិនត្រឹមតែប្រទេសមួយចំនួនប៉ុណ្ណោះទេ ប៉ុន្តែក៏ពិភពលោកទាំងមូលផងដែរ ក្នុងរយៈពេលពីរបីទសវត្សរ៍ខាងមុខ។ មេដឹកនាំអាមេរិកក៏បានលើកឡើងផងដែរថា បណ្តាប្រទេសត្រូវតែខិតខំប្រឹងប្រែងសហការគ្នាដើម្បីសម្រេចបាននូវវឌ្ឍនភាពពិតប្រាកដ ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ រក្សាសីតុណ្ហភាពសកលមិនឱ្យលើសពី ១,៥ អង្សាសេ ដូចគោលដៅដែលបានដាក់ចេញក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ២០១៥ ស្តីពីការប្រែប្រួលអាកាសធាតុ។ លោកប្រធានាធិបតី Biden បានអំពាវនាវឲ្យប្រទេសសេដ្ឋកិច្ចជាសមាជិក APEC ចាត់វិធានការយ៉ាងខ្លាំងក្លាដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ៕