APEC 2017៖បណ្ដាកិច្ចប្រជុំក្នុងក្របខ័ណ្ឌសន្និសីទ SOM 1 និងកិច្ចប្រជមទាក់ទិននានា
|
APEC 2017៖បណ្ដាកិច្ចប្រជុំក្នុងក្របខ័ណ្ឌសន្និសីទ SOM 1 និងកិច្ចប្រជមទាក់ទិននានា |
(VOV)_នាថ្ងៃទី២៤ កុម្ភះ នៅទីក្រុង Nha Trang ខេត្ត Khanh Hoa (ភាគកណ្ដាល វៀតណាម)សន្និសីទបណ្ដាមន្ត្រីជាន់ខ្ពស់លើកទី១ (SOM 1) និងកិច្ចប្រជុំទាក់ទិននា
នា បានឈានចូលថ្ងៃធ្វើការទី៧។ បណ្ដាកិច្ចប្រជុំនេះរួមមាន៖ក្រុមការងារអំពីទេស
ចរណ៍ ( TWG) ក្រុមការងារអំពីសុខាភិបាល ( HWG) បណ្ដុះបណ្ដាលគ្រប់គ្រងគំរោង
ការណ៍ ក្រុមអ្នកជំនាញការអំពីវិនិយោគ( IEG) គណៈកម្មាធិការពាណិជ្ជកម្មនិងវិនិ
យោគ (CTI) និងគណៈកម្មាធិការសេដ្ឋកិច្ច (EC)…លៗ
ក៏ក្នុងថ្ងៃទី២៤កុម្ភះ សន្និសីទអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងទេសាភិបាលរង
ធនាការ វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វីក បានបិទបញ្ចប់។
នៅក្នុងកិច្ចប្រជុំ គណៈកម្មាធិការបញ្ជាណែនាំនៃក្រុម និងសិក្ខាសាលាស្ដីអំពី
ទេសចរណ៍ចីរភាព នៃក្រុមទេសចរណ៍ បណ្ដាដំណាងបានពិនិត្យមើលការផ្តើមគំ
និត ស្ដីអំពីគោលដៅ និងខ្លឹមសារនៃសេចក្តីថ្លែងការណ៍ Ha Long និងពង្រាងសេច
ក្ដីណែនាំ ការអភិវឌ្ឍន៍ទេសចរណ៍ចីរភាព APEC ក្នុងសភាពការណ៍មានបំរ៉ែបំរួល
អាកាសធាតុ។ លោក Ha Van Sieu អគ្គនាយករង អគ្គនាយកដ្ឋានទេសចរណ៍ ក្រ
សួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាម បានអោយដឹងថា៖
“ បណ្ដាខឿនសេដ្ឋកិច្ចអាចពឹងផ្អែកតាមផែនការនោះដើម្បីម្ចាសការទប់
ទល់នឹងបំរ៉ែបំរួលអាកាសធាតុ។ ដើម្បីបន្សាំជាមួយបំរ៉ែបំរួលអាកាសធាតុ ភាគី
ទាក់ទិននានា សហគ្រាស និងសហគមន៍ប្រជាជនត្រូវលើកកំពស់ចំណេះដឹង
ត្រៀមខ្លួនជាស្រេច ម្ចាស់ការទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ។សកម្មភាពទាំង
ឡាយត្រូវតភ្ជាប់ជាមួយបំរ៉ែបំរួលអាកាសធាតុ៕”