APEC 2017៖សន្និសីទលើកទី៣បណ្ដាមន្ត្រីជាន់ខ្ពស់ APEC និងកិច្ចប្រជុំទាក់ទិននានា
(VOVWORLD) - នាថ្ងៃទី១៨សីហា នៅទីក្រុងហូជីមិញ សន្និសីទបណ្ដាមន្ត្រីជាន់ខ្ពស់ APEC លើកទី៣ (SOM3)និងកិច្ចប្រជុំទាក់ទិននានាបានចូលថ្ងៃធ្វើការដើមដំបូងដោយមានកិច្ចប្រជុំនិងសិក្ខាសាលា ចំនួន១១។ ក្នុងថ្ងៃទី១៨សីហា បានប្រព្រឹត្តទៅកិច្ចប្រជុំនិងសិក្ខាសាលា
APEC 2017៖សន្និសីទលើកទី៣បណ្ដាមន្ត្រីជាន់ខ្ពស់ APEC និងកិច្ចប្រជុំទាក់ទិននានា |
នាថ្ងៃទី១៨សីហា នៅទីក្រុងហូជីមិញ សន្និសីទបណ្ដាមន្ត្រីជាន់ខ្ពស់ APEC លើកទី៣ (SOM3)និងកិច្ចប្រជុំទាក់ទិននានាបានចូលថ្ងៃធ្វើការដើមដំបូងដោយមានកិច្ចប្រជុំនិងសិក្ខាសាលា ចំនួន១១។ ក្នុងថ្ងៃទី១៨ សីហា បានប្រព្រឹត្តទៅកិច្ចប្រជុំនិងសិក្ខាសាលា របស់អនុគណៈកម្មការទទួលបន្ទុកបែបបទគយ(SCC) បណ្ដាញស្ថាប័នប្រឆាំងអំពើពុករលួយ និងការអនុវត្តច្បាប់ APEC(ACT-NET) ក្រុមការងារទទួលបន្ទុកបញ្ហាភេរវកម្ម (CTWG) ក្រុមការងារទទួលបន្ទុកបញ្ហាចរាចរណ៍…លៗ
សន្និសីទបណ្ដាមន្ត្រីជាន់ខ្ពស់ APEC លើកទី៣ (SOM3) និងកិច្ចប្រជុំទាក់ទិននានា នឹងប្រព្រឹត្តទៅចាប់ ពីថ្ងៃ ទី១៨ដល់ថ្ងៃទី៣០សីហា ។ SOM 3 រួមមានកិច្ចប្រជុំ សិក្ខាសាលា និងជំនួបសន្ទនាចំនួន ៧៥ របស់បណ្ដាគណៈកម្មាធិការ ក្រុមការងារ របស់ APEC នៅលើវិស័យផ្សេងៗ។
នៅសន្និសីទលើកទីបី បណ្ដាមន្ត្រីជាន់ខ្ពស់ ប្រធាន SOM APEC 2017 អនុរដ្ឋមន្ត្រីការបរទេសវៀត ណាម លោក Bui Thanh Son បានអញ្ជើញជាអធិបតីសន្និសីទបណ្ដាមន្ត្រីជាន់ខ្ពស់ កិច្ចប្រជុំគណៈកម្មការនាយកស្ដីអំពីការតភ្ជាប់ សិក្ខាសាលាស្ដីអំពីការអភិវឌ្ឍន៍វិសាលភាពសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសង្គម៕