ARF អំពាវនាវឲ្យកូរ៉េខាងជើងអនុវត្តពេញលេញបណ្ដាសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប.
(VOVWORLD) - នាថ្ងៃទី ៨ សីហា បណ្ដាអ្នកការទូតជួរមុខនៃប្រទេសអាស៊ី-ប៉ាស៊ីហ្វិក នានារួមជាមួយបណ្ដាមហាអំណាចក្នុងតំបន់បានសម្តែងការព្រួយបារម្ភអំពីស្ថានភាព តានតឹងដែលកំពុងឡើងជណ្តើរទាក់ទិនដល់ការបាញ់កាំជ្រួចជាបន្តបន្ទាប់នាពេលថ្មីៗ នេះរបស់ប្រទេសកូរ៉េខាងជើង។
ARF អំពាវនាវឲ្យកូរ៉េខាងជើងអនុវត្តពេញលេញបណ្ដាសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. |
(VOVworld) - នាថ្ងៃទី ៨ សីហា បណ្ដាអ្នកការទូតជួរមុខនៃប្រទេសអាស៊ី-ប៉ាស៊ីហ្វិក នានារួមជាមួយបណ្ដាមហាអំណាចក្នុងតំបន់បានសម្តែងការព្រួយបារម្ភអំពីស្ថានភាព តានតឹងដែលកំពុងឡើងជណ្តើរទាក់ទិនដល់ការបាញ់កាំជ្រួចជាបន្តបន្ទាប់នាពេលថ្មីៗ នេះរបស់ប្រទេសកូរ៉េខាងជើង។ ទន្ទឹមនឹងនោះ សាធារណៈមតិអន្តរជាតិបានដាស់ តឿនព្យុងយ៉ាងអនុវត្តពេញលេញសេចក្តីសម្រេចចិត្តទាំងអស់របស់ក្រុមប្រឹក្សា សន្តិសុខ អ.ស.ប.។ ប្រទេសនានាសម្តែងការគាំទ្រការគ្មាននុយក្លេអ៊ែរទាំងស្រុង មិនអាចដើបញ្ច្រៀសទៅនិងមានយន្តការពិនិត្យឡើងវិញនៅឧបទ្វីបកូរ៉េតាមរយៈសន្តិវិធីឡើយ។ មជ្ឈដ្ឋានមន្ត្រីការទូតបណ្ដាប្រទេសពោលខាងលើក៏បានគាំទ្រការខំប្រឹងប្រែងរបស់កូរ៉េខាងត្បូងក្នុងការអំពាវនាវឲ្យកូរ៉េខាងជើងវិលត្រឡប់មកចរចារវិញ ហើយស្វែងរកសន្តិវិធី សំរាប់ភាពតានតឹងនុយក្លេអ៊ែរ ផងដែរ៕