ARF អំពាវនាវឲ្យរក្សាសន្តិសុខនិងសេរីភាពនាវាចរណ៍នៅសមុទ្រខាងកើត
(VOVWORLD) - កិច្ចប្រជុំនេះ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុវត្តយ៉ាងពេញលេញ និងមានប្រសិទ្ធភាពនូវក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC)ឆ្នាំ២០០២។
រដ្ឋមន្ត្រីការបរទេសនៃប្រទេសដែលចូលរួមវេទិកាសន្តិសុខតំបន់ (ARF) លើកទី ២៨ តាមអនឡាញ ថ្ងៃទី ៦ ខែសីហា (រូបថត៖ TTXVN) |
វេទិកាតំបន់អាស៊ាន (ARF) លើកទី២៨ បាននាំចេញសេចក្តីថ្លែងការណ៍របស់ប្រធាន ក្នុងនោះបានអំពាវនាវឲ្យរក្សាសន្តិសុខនិងសេរីភាពនាវាចរណ៍នៅសមុទ្រខាងកើត ជំរុញកិច្ចចរចាសំដៅឈានដល់ចុះហត្ថលេខាលើក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC)។
កិច្ចប្រជុំនេះ បានបញ្ជាក់ឡើងវិញនូវសារៈសំខាន់នៃការរក្សានិងជំរុញ សន្តិភាព សន្តិសុខ ស្ថេរភាព វិបុលភាព សុវត្ថិភាព និងសេរីភាពនាវាចរណ៍នៅសមុទ្រខាងកើត និងស្វែងរកការដោះស្រាយជម្លោះដោយសន្តិវិធី មិនបង្ខិតបង្ខំ ដោយស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS)។ កិច្ចប្រជុំនេះ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុវត្តយ៉ាងពេញលេញ និងមានប្រសិទ្ធភាពនូវក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC)ឆ្នាំ២០០២៕