ASEM ជាដៃគូសំខាន់ក្នុងដំណើរធ្វើសមាហរណកម្មរបស់វៀតណាម
(VOVworld) - វេទិការអង្គភាពអាជីវកម្មអាស៊ី-អឺរ៉ុបលើកទី១៥បានប្រព្រឹត្តទៅ
នារសៀលថ្ងៃទី១៤ កក្កដានៅរដ្ឋធានី Ulan Bator ប្រទេសម៉ុងហ្គោលី។អញ្ជើញ
ចូលរួមនិងថ្លែងបទសន្ទរកថានៅព្រឹត្តិការណ៍នេះ នាយករដ្ឋមន្រ្តីវៀតណាមលោក
Nguyen Xuan Phuc បានឲ្យដឹងថា ចំពោះមុខការសាកល្បងនាបច្ចុប្បន្ននោះ ភារកិច្ច
សំខាន់របស់ថ្នាក់ដឹកនាំអាស៊ី-អឺរ៉ុបនោះគឺឆ្លៀតយកឱកាសងាយស្រួលនិងប្ដេជ្ញា
ចិត្តឆ្លងផុតការលំបាកសាកល្បង ជំរុញដំណើរសហប្រតិបតិ្តការ សមាហរណកម្ម
រវាងអាស៊ីជាមួយអឺរ៉ុប។នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអះអាងថា
ASEM ជាដៃគូសំខាន់មួយក្នុងដំណើរធ្វើសមាហរណកម្មរបស់វៀតណាម៖
|
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ថ្លែងបទសន្ទរកថា
នៅវេទិការ(រូបថត៖VGP/Quang Hieu) |
“វៀតណាមជាទីផ្សារធំមួយដោយចំនួនប្រជាជនជាង១០០លានហើយកំរិត
ប្រាក់ចំណូលកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ASEM ជាដៃគូសំខាន់ក្នុង
ដំណើរការផ្លាស់ប្ដូរថ្មី អភិវឌ្ឍន៍និងធ្វើសមាហរណកម្មអន្តរជាតិ។នាបច្ចុប្បន្ន
អង្គភាពអាជីវកម្មមានទុនវិនិយោគពីក្រៅប្រទេសចំនួន២១ពាន់អង្គភាពកំពុង
ប្រតិបត្តិដោយកំរិតទុនវិនិយោគជាង៣០០ពាន់លានដុល្លាអាមេរិក។ក្នុងនោះ
៩០ៗនៃប្រភពទុនពោលខាងលើមកពីប្រទេសដៃគូនានាក្នុងប្លុក ASEM។វៀត
ណាមបានចុះហត្ថលេខានិងចូលរួមការចរចារអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម
សេរីចំនួន១៦ ក្នុងនោះមាន១៤កិច្ចព្រមព្រៀងគឺជាទំនាក់ទំនងជាមួយដៃគូ
ASEM។វៀតណាមស្វាគមកិច្ចសហប្រតិបតិ្តការវិនិយោគរបស់អង្គភាពអាជីវ
កម្មអាស៊ី-អឺរ៉ុប ហើយសន្យាថា នឹងបន្តរួមវិភាគទានកសាងទំនាក់ទំនងសហ
ប្រតិបតិ្តការលើគ្រប់វិស័យក្នុង ASEM ដើម្បីការអភិវឌ្ឍន៍ដោយនិរន្តរភាព”៕