ASIAD 2018: វៀតណាមឈរលំដាប់ថ្នាក់ទី១៣ក្នុងតារាងរៀបចំណាត់ថ្នាក់ដោយទទួលបានមេដាយសំរឹទ្ធ២គ្រឿង

(VOVWORLD) - នាថ្ងៃទី ១៩ ខែសីហាជាថ្ងៃប្រកួតជាផ្លូវការដើមដំបូងនៃមហោស្រពកីឡាអាស៊ី ASIAD 2018 បាន បិទបញ្ចប់ជាមួយភាពសប្បាយរីករាយជាច្រើនសម្រាប់ក្រុមកីឡាវៀតណាម។

ក្រុមកីឡាវៀតណាមទទួលបានមេដាយដំបូង គឺមេដាយសំរិទ្ធក្នុងវិញ្ញាណសារក្បាច់គុនក្រុមបុរស Taekwondo របស់អ្នកប្រដាល់ Thien Phung, Tien Khoa, Thanh Trung។ វិញ្ញាណសារបាញ់កាំភ្លើងនាំមកនូវមេដាយសំរឹទ្ធទី២ជូនក្រុមកីឡាវៀតណាម តាមរយៈវិញ្ញាណសារបាញ់កាំភ្លើងខ្លីចម្ងាយ១០ម៉ែត្រ។

 ទន្ទឹមនឹងនេះដែរការប្រកួតកីឡាបាល់ទាត់ពីរនៃក្រុមអូឡាំពិកវៀតណាមនិងក្រុមជម្រើសជាតិស្ត្រីវៀតណាមគឺបំពេញចំណង់ចំណូលចិត្ត របស់អ្នកគាំទ្រតាមរយៈជ័យជម្នះគួរចាប់អារម្មណ៍។ ពោលគឺឈ្មះ ក្រុមស្ត្រីរបស់ថៃ 3-2 ក្រុមស្ត្រីវៀតណាមបានចូលក្នុងវគ្គផ្តាច់ព្រ័ត្រ។ ឈ្នះក្រុមអូឡាំពិកជប៉ុន ១-0 ក្រុមអូឡាំពិកវៀតណាមបាននាំមុខតារាង D ដោយស្នាដៃឈ្នះទាំងស្រុង មិនមានគ្រាប់បាល់ចូលទីមួយណាឡើយ។

នៅក្នុងតារាងរៀបចំណាត់ថ្នាក់ បន្ទាប់ពីថ្ងៃប្រកួតជាផ្លូវការលើកដំបូង ក្រុមកីឡារបស់វៀតណាមឈរលំជាប់ចំណាត់ថ្នាក់លេខ ១៣ ជាបណ្តោះអាសន្ន រួមជាមួយហ្វីលីពីន។ នាំមុខគឺក្រុមកីឡាចិនដោយទទួលបានមេដាយមាសចំនួន ៧គ្រឿង  បន្ទាប់មកគឺប្រ ទេសជប៉ុននិងកូរ៉េខាងត្បូងតែម្តង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ