ASOSAI ១៤: ឱកាសថ្មីសម្រាប់សវនកម្មរដ្ឋវៀតណាមជម្រុញកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ

(VOVWORLD) - ទទួលរៀបចំមហាសន្និបាតបណ្តាស្ថាប័ន សវនកម្មកំពូលអាស៊ីលើកទី១៤ (ASOSAI 14) គឺជាឱកាសសម្រាប់សវនកររដ្ឋវៀតណាមទទួល និងអនុវត្ត នូវចំណេះដឹង ស្តង់ដារនិងបទពិសោធន៍អន្តរជាតិ ជាពិសេស ពីអង្គ ការ ASOSAI និយាយរួមក៏ដូចជាសមាជិក ASOSAI និយាយដោយឡែក ដើម្បីបង្កើនសមត្ថភាព របស់ខ្លួននិងបន្តរីកចម្រើនឲ្យបានខ្លាំងក្លាថែមទៀត។

ASOSAI ១៤: ឱកាសថ្មីសម្រាប់សវនកម្មរដ្ឋវៀតណាមជម្រុញកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ - ảnh 1អនុប្រធានរដ្ឋសភាវៀតណាមលោក Phung Quoc Hien 

នេះជាការបញ្ជាក់អះអាងដោយអនុប្រធានរដ្ឋសភាវៀតណាមលោក Phung Quoc Hien ដែលជាប្រធានគណៈកម្មាធិការដឹកនាំមហាសន្និបាត ASOSAI ១៤ ក្នុងកិច្ច សម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម។ លោក Phung Quoc Hien បានមានប្រសាសន៏ថា ASOSAI 14 គឺជាព្រឹត្តិការណ៍នយោ បាយការទូតនិងកិច្ចសហប្រតិបត្តិការវិជ្ជាជីវៈពោរពេញទៅដោយសារៈសំខាន់។ ការទទួលរៀបចំមហាសន្និបាតនេះ  សវនកម្មរដ្ឋវៀតណាមនឹងក្លាយទៅជាប្រធាន ASOSAI សម្រាប់អាណត្តិ ២០១៨-២០២១ និងជាសមាជិកគណៈកម្មការប្រតិបត្តិ ASOSAI ពេញអាណត្តិ ២០១៥-២០២៤តែម្តង។ ហើយនេះក៏ជាឱកាសមួយដើម្បី លើកកំពស់កិត្យានុភាព រូបភាព ឥទ្ធិពលនិងឋានៈ របស់សវនកម្មរដ្ឋវៀតណាម លើឆាកអន្តរជាតិ។

សូមគូសបញ្ជាក់ថា ASOSAI 14 នឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយ (ប្រទេសវៀត ណាម) ចាប់ពីថ្ងៃទី ១៩ដល់ថ្ងៃទី២២ខែកញ្ញា។ ASOSAI 14 នេះនឹងមានការចូលរួមរបស់តំណាងចំនួណ៣៥០នាក់មកពី ៤៦ស្ថាប័នសវនកម្ម កំពូលនៃទ្វីបអាស៊ីនិងអង្គការអន្ដរជាតិមួយចំនួនក្នុងនាមជាអ្នកសង្កេតការណ៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ