AstraZeneca បង្កើនការផ្គត់ផ្គង់វ៉ាក់សាំងសម្រាប់សហភាពអឺរ៉ុប

(VOVWORLD) - លោកស្រី Ursula Von der Leyen បានជូនដំណឹងថាក្រុមហ៊ុនឱសថ AstraZeneca នឹងផ្តល់វ៉ាក់សាំង COVID-19 ចំនួន ៩ លានដូល្លាបន្ថែមទៀតនៅក្នុងត្រីមាសទី ១ នៃឆ្នាំ២០២១ ដែលនាំមកនូវចំនួនសរុបនៃវ៉ាក់សាំងកើនឡើងដល់ ៤០ លានដូស សម្រាប់ EU ក្នុងដំណាក់កាលនេះ

នាថ្ងៃទី ៣១ ខែមករា ប្រធានគណៈកម្មការអឺរ៉ុប (EU) លោកស្រី Ursula Von der Leyen បានជូនដំណឹងថាក្រុមហ៊ុនឱសថ AstraZeneca នឹងផ្តល់វ៉ាក់សាំង COVID-19 ចំនួន ៩ លានដូសបន្ថែមទៀតនៅក្នុងត្រីមាសទី ១ នៃឆ្នាំ២០២១ ដែលនាំមកនូវចំនួនសរុបនៃវ៉ាក់សាំងកើនឡើងដល់ ៤០ លានដូសសម្រាប់ EU ក្នុងដំណាក់កាលនេះ ។

កាលពីសប្តាហ៍មុន ក្រុមហ៊ុន AstraZeneca បានលើកសំណើរស្តីពីការពន្លឿនការផ្ទេរប្រគល់វ៉ាក់សាំង ក៏ដូចជាបញ្ចូលបន្ថែមវ៉ាក់សាំងចំនួន ៨ លានដូសទៅកាកាន់សហភាពអឺរ៉ុប ដើម្បីដោះស្រាយជំលោះជាមួយសហភាពនេះ។ ទោះជាយ៉ាងណាក៏ដោយ មជ្ឈដ្ឋានមន្រ្តីសហភាពអឺរ៉ុប បានឲ្យដឹងថាចំនួនដូចបែបនេះគឺទាបពេក បើប្រៀបធៀបទៅនឹងការសន្យាដំបូងរបស់ក្រុមហ៊ុនឱសងនេះដោយសន្យាថាផ្តល់យ៉ាងហោចណាស់ ៨០ លានដូសក្នុងត្រីមាសទីមួយនៃឆ្នាំនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ