Ba Ria – Vung Tau ចាំបាច់ត្រូវទប់ស្កាត់ជំងឺរាតត្បាតយ៉ាងឆាប់រហ័សដើម្បីវិលត្រឡប់ទៅរក “តំបន់បៃតង” ឡើងវិញ

(VOVWORLD) -  នាថ្ងៃទី ២៥ ខែកក្កដា ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam និងគណៈប្រតិភូមជ្ឈឹមបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្ត Ba Ria-Vung Tau ស្តីពីការងារបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងតំបន់។

Ba Ria – Vung Tau ចាំបាច់ត្រូវទប់ស្កាត់ជំងឺរាតត្បាតយ៉ាងឆាប់រហ័សដើម្បីវិលត្រឡប់ទៅរក “តំបន់បៃតង” ឡើងវិញ - ảnh 1ឧបនាយករដ្ឋមន្រ្តី លោក Vu Duc Dam និងគណៈប្រតិភូមជ្ឈឹមពិនិត្យមើលស្ថានភាពនៃការបង្ការទប់ស្កាត់កូវីដ ១៩ នៅឯកំពង់ផែអន្តរជាតិ Tan Cang - Cai Mep (TCIT)  (រូបថត៖ TTXVN)

នៅក្នុងជំនួបនេះ ឧបនាយករដ្ឋមន្រ្តី លោក Vu Duc Dam បានស្នើឲ្យខេត្ត Ba Ria-Vung Tau ចាំបាច់ត្រូវពិនិត្យឡើងវិញនូវតំបន់ដែលមានហានិភ័យខ្ពស់និងមានហានិភ័យខ្ពស់ខ្លាំង ក្នុងគោលបំណងប្រមូលផ្តុំកម្លាំងដើម្បីទប់ស្កាត់ការរីករាលដាលយ៉ាងឆាប់រហ័សនិងនាំ Ba Ria-Vung Tau ត្រឡប់ទៅស្ថានភាពធម្មតា។ លោកឧបនាយករដ្ឋមន្ត្រីសង្ឃឹមថា Ba Ria-Vung Tau នឹងព្យាយាមវិលត្រឡប់មកជា “តំបន់បៃតង” ឡើងវិញ ដើម្បីផ្តល់ជំនួយដល់ខេត្តភាគខាងត្បូង ជាពិសេសទីក្រុងហូជីមិញក្នុងការងារបង្ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

មុននេះ ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam និងគណៈប្រតិភូបានអញ្ជើញទៅទស្សនានិងដឹកនាំការងារបង្ការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ នៅកំពង់ផែអន្តរជាតិ Tan Cang – Cai Mep (TCIT) និងទីប្រជុំជន Long Hai ស្រុក Phong Dien៕

ប្រតិកម្មទៅវិញ

ផ្សេងៗ