Binh Thuan នឹងក្លាយទៅជាមជ្ឈមណ្ឌលថាមពលស្អាតរបស់វៀតណាម
|
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc |
(VOV)_នាព្រឹកថ្ងៃទី១៩មេសា នៅខេត្ត Binh Thuan (ភាគកណ្ដាលវៀតណាម)នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីសន្និសីទជំរុញវិនិយោគខេត្ត BinhThuan ឆ្នាំ២០១៧។ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រិបានវិភាគច្បាស់ នូវឧត្តមភាពរបស់ Binh Thuan អាចអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ ទេសចរណ៍ កសិកម្មគុណភាពខ្ពស់ ថាមពលកកើតឡើងវិញ…លៗ នាយករដ្ឋមន្ត្រី បានអះអាងថ៖
“ ថ្ងៃនេះ ខ្ញុំសូមតាងនាងអោយថ្នាក់ដឹកនាំ អះអាងជាថ្មីម្តងទៀតគោលការណ៍របស់មជ្ឈឹមអំពីការកសាង Binh Thuan អោយក្លាយទៅជាមជ្ឈមណ្ឌលថាមពលស្អាតរបស់វៀតណាម ជាមជ្ឈមណ្ឌលទេសចរណ៍អន្តរជាតិ។ សក្ដានុភាពនេះរបស់ Binh Thuan គឺធំធេងណាស់។”
នៅសន្និសីទនេះ ខេត្ត Binh Thuan បានប្រគល់លិខិតអនុញ្ញត្តិវិនិយោគសំរាប់គំរោងការណ៍ចំនួន១៤ ដោយមានទុនវិនិយោគសរុបចំនួន៤៣ពាន់លានដុង និងចុះហត្ថលេខាលើអនុស្សារណះ យោគយល់គ្នាស្ដីអំពីការវិនិយោគរបស់គំរោងការណ៍ចំនួន២០ ដោយមានទុនវិនិយោគចុះបញ្ជីចំនួន ៨៣ពាន់លានដុង។ បណ្ដាគំរោងការន៍វិនិយោគក្នុងវិស័យ៖ កសិកម្មបច្ចេកវិទ្យាខ្ពស់ ឧស្សាហកម្មនិងពាណិជ្ជកម្ម និងអភិវឌ្ឍន៍ថាមពលស្អាត៕