Bloombergព្យាករណ៍ថា GDPរបស់វៀតណាមនឹងឈរលំដាប់ទីពីរលើពិភពលោក
(VOVworld)-នាថ្ងៃទី១១មករា ទីភ្នាក់ងារសារព័ត៌មាន Bloomberg ទើបនឹងបាន ប្រកាសរបាយការណ៍ស្តីពីយថាទស្សន៍កំណើនរបស់ប្រទេសចំនួន៩៣លើពិភព លោកក្នុងឆ្នាំ២០១៦។ តាមនោះ វៀតណាមនឹងទទួកបានកម្រិតកំណើន GDP ខ្ពស់ឈរលំដាប់ថ្នាក់ទី២លើពិភពលោកក្នុងឆ្នាំ២០១៦នេះ នោះជាការព្យាករណ៍ របស់ Bloomberg។ ជាក់ស្តែងគឺ ក្នុងឆ្នាំ ២០១៦ ឥណ្ឌាឈរលំដាប់ថ្នាក់ទី១ពិភព លោកអំពីល្បឿនកំណើនដោយ GDP ទទួលបាន ៧,៤%។ បន្ទាប់មកគឹវៀត ណាមនិងបង់ក្លាដែសដែលទទួលបាន៦,៦% និងចិនឈរលំដាប់ថ្នាក់ទី៣ដោយ ទទួលបានកំណើនគឺ៦,៥%៕