“ Brexit”មិនជះឥទ្ធិពលដល់ទំនាក់ទំនងរវាងវៀតណាមជាមួយអង់គ្លេស

“ Brexit”មិនជះឥទ្ធិពលដល់ទំនាក់ទំនងរវាងវៀតណាមជាមួយអង់គ្លេស - ảnh 1
“ Brexit”មិនជះឥទ្ធិពលដល់ទំនាក់ទំនងរវាងវៀតណាមជាមួយអង់គ្លេស

          (VOV)_” ដំណើការអភិវឌ្ឍន៍ទំនាក់ទំនងរវាងអង់គ្លេសនិងទីក្រុងហូជីមិញ ​និ
យាយដោយឡែក និងជាមួយវៀតណាមនិយាយរួម មិនរងឥទ្ធិពលអ្វី ដោយសារប្រទេស
អង់គ្លេសចាកចេញពី EU ។ ” នេះគឺការសន្យារបស់ ប៉ារុង Lord Price អនុរដ្ឋលេខាធិ
ការ ទទួលបន្ទុកគោលនយោបាយពាណិជ្ជកម្ម ក្រសួង​ពាណិជ្ជ​កម្មក្រៅប្រទេស អង់
គ្លេស នៅក្នុងជំនួបសន្ទនាជាមួយ លោក Nguyen Thanh Phong ប្រធានគណៈកម្មា
ធិការប្រជាជនទីក្រុងហូជីមិញ នារសៀលថ្ងៃទី​១៨​តុលា។ នៅទីនេះ លោក Nguyen
Thanh Phong បានសម្ដែងនូវ​ជំនឿ​ជាក់ថា៖ ដំណើរទស្សនកិច្ចលើកនេះ នឹងជាសញ្ញា
សំខាន់ ក្នុងទំនាក់ទំនងរវាង​ប្រទេសទាំងពីរ បង្កលក្ខណះងាយស្រួល ជំរុញកិច្ចសហ
ប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរនិយាយរួមនិងរវាងអង់គ្លេស និងទីក្រុងហូ
ជីមិញ និយាយដោយឡែក។ ចាប់អារម្មណ៍ចំពោះផែនការអភិវឌ្ឍន៍ក្នុងអនាគត 
របស់ទីក្រុងហូជីមិញ ប៉ារុង Lord Price​ បានអះអាងថា៖​ប្រទេសអង់គ្លេស បន្តមាន
គោលបំ​ណង​បន្តពង្រឹងនិងពង្រីកទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម 
ជាពិសេសគឺទីក្រុងហូជីមិញ លើគ្រប់វិស័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ