BRICS ចេញសេចក្ដីថ្លែងការណ៍រួម ដោយលើក​ច្បាស់​​ពី​កិច្ចខិតខំប្រឹងប្រែង​កសាងពិភពលោកប្រកបដោយយុត្តិធម៌ សមាហរណកម្ម និងវិបុលភាព

(VOVWORLD) - នៅក្នុងសន្និសីទកាសែតនាថ្ងៃទី ២៤ ខែសីហា នៅទីក្រុង Johannesburg (អាហ្វ្រិកខាងត្បូង) មេដឹកនាំក្រុម BRICS (រួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង) បានវាយតម្លៃថា កិច្ចប្រជុំកំពូលលើកទី ១៥ របស់ក្រុមទទួលបានជោគជ័យបន្ទាប់ពីកិច្ចប្រជុំរយៈពេល ៣ ថ្ងៃ (២២ - ២៤ ខែសីហា) ។
BRICS ចេញសេចក្ដីថ្លែងការណ៍រួម ដោយលើក​ច្បាស់​​ពី​កិច្ចខិតខំប្រឹងប្រែង​កសាងពិភពលោកប្រកបដោយយុត្តិធម៌ សមាហរណកម្ម និងវិបុលភាព - ảnh 1កិច្ចប្រជុំកំពូល BRICS នៅទីក្រុង Johannesburg (អាហ្វ្រិកខាងត្បូង) នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៣។ រូបថត៖ AFP/VNA

មេដឹកនាំទាំង៥រូប បានចែករំលែកចក្ខុវិស័យរបស់ BRICS ឆ្ពោះទៅរកតួនាទីជាប្រទេសតំណាងឱ្យតម្រូវការនិងការព្រួយបារម្ភរបស់ប្រជាជននៅអឌ្ឍគោលខាងត្បូង រួមមានតម្រូវការកំណើនសេដ្ឋកិច្ចដោយមានអត្ថប្រយោជន៍ ការអភិវឌ្ឍប្រកបដោយចីរភាពនិងការកែទម្រង់ប្រព័ន្ធពហុភាគី។ BRICS បានអះអាងពីការសន្យាចំពោះពហុភាគីនិយមលើគ្រប់ជ្រុងជ្រោយ និងរក្សាច្បាប់អន្តរជាតិ រួមទាំងគោលបំណងនិងគោលការណ៍ដែលបានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។ មេដឹកនាំក្រុមនេះក៏បានសម្តែងការព្រួយបារម្ភពីជម្លោះដែលកំពុងកើតមានឡើងនៅកន្លែងជាច្រើនជុំវិញពិភពលោក និងបានសង្កត់ធ្ងន់លើការសន្យារបស់ BRICS ស្តីពីការដោះស្រាយការខ្វែងគំនិត និងជម្លោះដោយសន្តិវិធីតាមរយៈការសន្ទនា។

សន្និសីទក៏ទទួលបានការស្រុះចិត្តគំនិតគ្នា អំពីដំណាក់កាលដំបូងនៃដំណើរការពង្រីកប្លុកនាពេលនេះ ក៏ដូចជាដំណាក់កាលបន្តទៀត។ តាមនោះ BRICS បានអញ្ជើញអាហ្សង់ទីន អេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ អារ៉ាប់ប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម (UAE) ក្លាយជាសមាជិកជាពេញសិទ្ធិរបស់ប្លុក ហើយសមាជិកភាពនេះនឹងចូលជាធរមានចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៤ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ