BRICS បង្កើតរូបិយប័ណ្ណរួម
(VOVWORLD) - ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំនៅប្រទេសចិន លោក Igor Morgulov បានប្រកាសថា បណ្តាប្រទេសសមាជិក BRICS កំពុងចរចាអំពីរូបិយប័ណ្ណរួម។
នាថ្ងៃទី ៧ ខែកក្កដា ថ្លែងនៅខាងក្រៅវេទិកាសន្តិភាពពិភពលោកលើកទី ១២ នៅទីក្រុងប៉េកាំង (ចិន) ឯកអគ្គរដ្ឋទូត Igor Morgulov បានឲ្យដឹងថា ក្រុមប្រទេស BRICS កំពុងអភិវឌ្ឍយន្តការនិងឧបករណ៍នៃប្រព័ន្ធហិរញ្ញវត្ថុមួយដែលឯករាជ្យទាំងស្រុងពីប្រាក់ដុល្លារអាមេរិក។ លោកបានវាយតម្លៃថា ការបង្កើតរូបិយប័ណ្ណរួមនៅក្នុងប្លុកនេះជា "និន្នាការជៀសមិនរួច" ប៉ុន្តែក៏បានកត់សម្គាល់ថា មិនគួររំពឹងលើការផ្លាស់ប្តូរនាពេលអនាគតដ៏ខ្លីនោះទេ។
ទង់ជាតិនៃក្រុមប្រទេសសមាជិក BRICS ។ រូបថត៖ AFP/TTXVN |
មុននោះ រដ្ឋមន្ត្រីហិរញ្ញវត្ថុរុស្ស៊ីលោក Anton Siluanov បានឲ្យដឹងថា ប្រទេសនេះបានអញ្ជើញបណ្តាប្រទេសសមាជិក BRICS និងដៃគូ ដើម្បីធ្វើការទូទាត់ឆ្លងដែននៅលើវេទិកាទូទាត់ BRICS Bridge ។ ប្រទេសរុស្ស៊ីជឿជាក់ថា BRICS Bridge នឹងដោះស្រាយការបែកបាក់នៃប្រព័ន្ធទូទាត់នាបច្ចុប្បន្ន នៅខាងក្រៅ "ហេដ្ឋារចនាសម្ព័ន្ធមិនរាក់ទាក់" របស់លោកខាងលិច៕