Burkina Faso ​​ប្រកាសកាន់ទុក្ខជាតិ បន្ទាប់ពីការវាយប្រហារដែលបានសម្លាប់មនុស្សចំ​នួន​ ​៤១នាក់

(VOVWORLD) - រដ្ឋាភិបាល Burkina Faso (ប៊ូគីណាហ្វាសូ) បានប្រកាសកាន់ទុក្ខជាតិរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៦ ខែធ្នូ បន្ទាប់ពីការវាយប្រហារមួយដែលត្រូវបានចោទប្រកាន់ថា ធ្វើឡើងដោយក្រុមជីហាដនៅតំបន់ភាគខាងជើងនៃប្រទេសនេះ កាលពីថ្ងៃទី ២៣ ខែធ្នូ ដោយបានសម្លាប់មនុស្សចំនួន ៤១នាក់។
Burkina Faso ​​ប្រកាសកាន់ទុក្ខជាតិ បន្ទាប់ពីការវាយប្រហារដែលបានសម្លាប់មនុស្សចំ​នួន​ ​៤១នាក់ - ảnh 1   ការវាយប្រហារដ៏បង្ហូរឈាមបំផុតនៅ Burkina Faso ចាប់តាំងពីការវាយប្រហារភេវរកម្មកាលពីខែវិច្ឆិកា។ (រូបថត៖ AP)

ក្នុងចំណោមអ្នកស្លាប់ក្នុងការវាយប្រហារនេះ រួមមានសមាជិកកងកម្លាំងស្វ័យការពារដែលមានឈ្មោះជា "អ្នកស្ម័គ្រចិត្តដើម្បីការពារមាតុភូមិ" (VDP) ដែលបានបង្កើតឡើងដើម្បីគាំទ្រដល់កងទ័ព។

ការវាយឆ្មក់បានកើតឡើងនៅជិតក្រុង Ouahigouyaសំដៅទៅលើក្បួនរថយន្តដឹកពាណិជ្ជករដែលអមដំណើរដោយVDP។ នេះជាការវាយប្រហារដ៏បង្ហូរឈាមបំផុត នៅ Burkina Faso ចាប់តាំងពីការវាយប្រហារកាលពីខែវិច្ឆិកា ដែលបានសម្លាប់មនុស្សចំនួន៥៤ នាក់៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ