CAO BANG ត្រូវប្រមូលផ្តុំអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ព្រំដែន
|
ឧបនាយករដ្ឋមន្ត្រី Pham Binh Minh នៅប៉ូស្តការពារព្រំដែន Dam Thuy (http://baodientu.chinhphu.vn/) |
(VOV)_នាថ្ងៃទី២១ មេសា ឧបនាយករដ្ឋមន្ត្រីវៀតណាម និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh និងជាប្រធានគណៈកម្មាធិការ បញ្ជា ណែនាំសហប្រតិបត្តិការទ្វេភាគីវៀតណាម-ចិន បានអញ្ជើញទៅបំពេញការងារនៅ
ខេត្ត Cao Bang (ភាគខាងជើងវៀតណាម)។ ថ្លែងមតិនៅក្នុងជំនួបធ្វើការ ឧបនាយក
រដ្ឋមន្ត្រី Pham Binh Minh បានកត់សម្គាល់នូវការអភិវឌ្ឍន៍ កិច្ចសហប្រតិបត្តិការសេដ្ឋ
កិច្ចរវាងភាគីទាំងពីរ និងក្រើនរំលឹកខេត្ត Cao Bang ត្រូវប្រមូលផ្តុំអភិវឌ្ឍន៍សេដ្ឋកិច្ចនៅក្នុងតំបន់ព្រំដែន។ ឧបនាយករដ្ឋមន្ត្រីក៏បានប្រគល់អោយបណ្ដាក្រសួងស្ថាប័ន
ទាក់ ទិនពិនិត្យមើល និងលៃទុកប្រភពទុនសំរាប់ Cao Bang។ ឧបនាយករដ្ឋមន្ត្រីក៏
បានស្នើ Cao Bang បន្តបង្កើនការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្មជាមួយតំបន់នានា
របស់ចិន និងស្នើភាគីមិត្តជួយឧបត្ថម្ភ វិនិយោគកសាងនិងជួសជុលខ្សែរផ្លូវគម
នាគមនានា។
មុននោះ ឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានទៅទស្សនាមណ្ឌលសេដ្ឋ កិច្ចច្រកទ្វាព្រំដែន Tra Linh ជូនអំណោយបណ្ដាកម្មាភិបាល យុទ្ធជននៅប៉ូស្តិការ
ពារព្រំដែន Dam Thuy និងគ្រួសារគោលនយោបាយនៅ ស្រុក Trung Khanh ផងដែរ៕