CDU / CSU និង SPD កំណត់កាលបរិចេ្ចតបញ្ចប់កិច្ចចរចារសម្ព័ន្ធភាព
(VOVWORLD) -នាថ្ងៃទី ២៦ មករា មេដឹកនាំគណបក្សសម្ព័ន្ធប្រជាធិបតេយ្យ / សង្គមគ្រីស្ទសាសនា (CDU / CSU) របស់អធិការបតីលោកស្រី Angela Merkel បានឲ្យដឹងថា គណបក្សសម្ព័ន្ធ CDU / CSU និងគណបក្សប្រជាធិបតេយ្យសង្គម (SPD) បានដាក់ចេញគោលដៅបញ្ចប់កិច្ចចរចាស្តីពីការបង្កើតរដ្ឋាភិបាលចម្រុះថ្មី មុនថ្ងៃទី ៤ កុម្ភៈខាងមុខ។
អធិការបតីលោកស្រី Angela Merkel |
សេចក្តីប្រកាសពោលខាងលើត្រូវបាននាំចេញ ក្រោយពីវង់ចរចា ផ្លូវការជាលើកដំបូងរវាងភាគីទាក់ទិននានាស្ដីពីបង្កើតរដ្ឋាភិបាលសម្ព័ន្ធភាពថ្មីនាថ្ងៃទី ២៦ មករា។
មុននោះ នាថ្ងៃដដែល លោកស្រី Merkel បានជំរុញឲ្យគណបក្សសម្ព័ន្ធ CDU / CSU សម្រេចរួចរាល់វង់ចរចាស្ដីពីការបង្កើតរដ្ឋាភិបាលសម្ព័ន្ធភាពឲ្យបានឆាប់ៗ ដើម្បីបញ្ចប់ការជាប់គាំងនយោបាយនៅអាល្លឺម៉ង់អស់រយៈពេល ៤ ខែមក។ លោកស្រីបានអះអាងថា នេះគឺជាការចាប់ផ្តើមថ្មីមួយ សម្រាប់ អាល្លឺម៉ង់ ក៏ដូចជាអឺរ៉ុបផងដែរ៕