CIA ត្រូវបានចោទប្រកាន់មានពន្ធនាគារសម្ងាត់នៅប៉ូឡូញ

CIA ត្រូវបានចោទប្រកាន់មានពន្ធនាគារសម្ងាត់នៅប៉ូឡូញ - ảnh 1
ពន្ធនាគារនៅ Guantanamo។ (Image: Vietnamplus)

(VOVworld) – នាថ្ងៃទី ២៩ កក្កដា តុលាការសិទ្ធិមនុស្សអឺរ៉ុប (ECHR) បានឯកភាពអំពី
ការពិនិត្យមើលពាក្យបន្តឹងតវ៉ារបស់ជនប៉ាឡេស្ទីនម្នាក់ លោក Abu Zubaydah តម្រង់
ទៅលើរដ្ឋាភិបាលប៉ូឡួញ។ លោក Zubaydah ត្រូវបាន ធ្វើទារុណកម្មនៅពន្ធនាគារ
សម្ងាត់របស់ទីភ្នាក់ងារចារកម្មកណ្ដាលអាមេរិក (CIA) នៅប៉ូឡួញ ចាប់ពីខែ ធ្នូ ឆ្នាំ
២០០២ ដល់ខែ កញ្ញា ឆ្នាំ ២០០៣ ដោយបទទាក់ទិន ដល់បណ្តាញភេវរកម្ម Al Qaeda
 ។ មុននោះ តុលាការ ECHR ក៏បានធ្វើការពិចារណារឿងហេតុដូចគ្នារបស់ជនអារ៉ាប់ប៊ី
សាអ៊ូឌីដ ម្នាក់ លោក Rahim Al Nashiri។ នាបច្ចុប្បន្ន Zubaydah និង Nashiri នៅកំពុង
ត្រូវបាន ជាប់ឃុំខ្លួននៅពន្ទនាគារយោធារបស់អាមេរិកនៅឈូងសមុទ្រ Guantanamo៕

ប្រតិកម្មទៅវិញ

ផ្សេងៗ