COP២៨​៖ អង្គការសហប្រជាជាតិ អំពាវនាវឱ្យប្រទេសអភិវឌ្ឍន៍ អនុវត្តឱ្យបានពេញលេញនូវការសន្យាអាកាសធាតុ

(VOVWORLD) - អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres កាលពីថ្ងៃទី ១១ ខែធ្នូ បានដាស់តឿនបណ្តាប្រទេសអភិវឌ្ឍន៍ឱ្យអនុវត្តការសន្យារបស់ខ្លួនយ៉ាងពេញលេញក្នុងការដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ។
COP២៨​៖ អង្គការសហប្រជាជាតិ អំពាវនាវឱ្យប្រទេសអភិវឌ្ឍន៍ អនុវត្តឱ្យបានពេញលេញនូវការសន្យាអាកាសធាតុ - ảnh 1អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ។ រូបថត៖ THX/TTXVN

ថ្លែងនៅក្នុងសន្និសីទ COP២៨ នៅទីក្រុងឌូបៃ អេម៊ីរ៉ាតអារ៉ាប់រួម (UAE) លោក Guterres បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីដោះស្រាយបញ្ហាទូទៅដែលមនុស្សជាតិកំពុងប្រឈមមុខ ហើយបានសង្កត់ធ្ងន់នៅ COP២៨ បានឲ្យឃើញថា ពហុភាគីនិយមនៅតែជាក្តីសង្ឃឹមដ៏ល្អបំផុតសម្រាប់ការដោះស្រាយបញ្ហាប្រឈមជាសកល។ ចំពោះសកម្មភាពអាកាសធាតុ លោក Guterres បានកត់សម្គាល់ថា ចាំបាច់ត្រូវគិតគូរពីទំនួលខុសត្រូវរួម ក៏ដូចជាសមត្ថភាពនិងកាលៈទេសៈផ្សេងៗរបស់បណ្តាប្រទេស។

ទាក់ទងនឹងការផ្លាស់ប្តូរទៅកាន់អនាគតបៃតងនោះ អគ្គលេខាធិការបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលនៃបណ្តាប្រទេសក៏ត្រូវតែធានានូវការគាំទ្រ ការបណ្តុះបណ្តាល និងការការពារសង្គម សម្រាប់អ្នកដែលមានហានិភ័យរងផលប៉ះពាល់អវិជ្ជមានផងដែរ។ បើតាមលោក បណ្តាប្រទេសចាំបាច់ត្រូវបង្កើនដើមទុន និងកំណែទម្រង់គំរូធ្វើអាជីវកម្មរបស់ធនាគារអភិវឌ្ឍន៍ពហុភាគី ដើម្បីបង្កើនការគាំទ្រដោយផ្ទាល់ និងទាញយកអត្ថប្រយោជន៍ពីប្រភពហិរញ្ញវត្ថុឯកជនបន្ថែមទៀតក្នុងតម្លៃសមរម្យ ដើម្បីលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងអាកាសធាតុនៃប្រទេសកំពុងអភិវឌ្ឍន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ