COP28៖ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh មាន​ជំនួប​ទ្វេភាគី​ជាច្រើន​ជាមួយ​ថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើន

(VOVWORLD) -  លោកនាយករដ្ឋមន្ត្រីស្នើឲ្យ EC មានសំឡេងវិជ្ជមាន សម្រាប់ប្រទេសជាសមាជិក EU នានាផ្ដល់សច្ចប័នលើកិច្ចព្រមព្រៀងគាំពារវិនិយោគវៀតណាម- EU (EVIPA) ឲ្យបានឆាប់ៗ ព្រមទាំងស្នើឲ្យ EC ពិចារណាដក "កាតលឿង" IUU ចំពោះការនាំចេញជលផលរបស់វៀតណាមឲ្យបានឆាប់ៗ។
COP28៖ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh មាន​ជំនួប​ទ្វេភាគី​ជាច្រើន​ជាមួយ​ថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើន - ảnh 1នាយករដ្ឋមន្ត្រីលោក Pham Minh Chinh មានទំនាក់ទំនងទ្វេភាគីជាមួយប្រធានគណៈកម្មការអឺរ៉ុប (EC) លោកស្រី Ursula Von Der Leyen។ រូបថត៖ VOV

នាថ្ងៃទី ១ ខែធ្នូ នៅទីក្រុងឌូបៃ អេមីរ៉ាតអារ៉ាប់រួម (UAE) ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលធ្វើសកម្មភាពអាកាសធាតុពិភពលោក ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំលើកទី ២៨ នៃភាគីនានាចូលរួមអនុសញ្ញាក្របខ័ណ្ឌ ស្តីពីការប្រែប្រួលអាកាសធាតុ (COP28) របស់អង្គការសហប្រជាជាតិ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh មានជំនួបទ្វេភាគី ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើន

ក្នុងជំនួបជាមួយប្រធានគណៈកម្មាធិការអឺរ៉ុប (EC) លោកស្រី Ursula Von Der Leyen នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអះអាងថា វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម - សហភាពអឺរ៉ុប (EU) ហើយស្នើឲ្យ EU និងប្រទេសជាសមាជិកនានា បង្កើនការជួយឧបត្ថម្ភវៀតណាមអំពីហិរញ្ញវត្ថុ បច្ចេកវិទ្យា ការបណ្តុះបណ្តាលធនធានមនុស្ស សំដៅឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការផ្លាស់ប្តូរថាមពលក្នុងក្របខ័ណ្ឌនៃសេចក្តីប្រកាសនយោបាយស្តីពីភាពជាដៃគូផ្លាស់ប្ដូរថាមពលប្រកបដោយយុត្តិធម៌  (JETP)។ លោកនាយករដ្ឋមន្ត្រីស្នើឲ្យ EC មានសំឡេងវិជ្ជមាន សម្រាប់ប្រទេសជាសមាជិក EU នានាផ្ដល់សច្ចប័នលើកិច្ចព្រមព្រៀងគាំពារវិនិយោគវៀតណាម- EU (EVIPA) ឲ្យបានឆាប់ៗ ព្រមទាំងស្នើឲ្យ EC ពិចារណាដក "កាតលឿង" IUU ចំពោះការនាំចេញជលផលរបស់វៀតណាមឲ្យបានឆាប់ៗ។

លោកស្រីប្រធាន EC បានអះអាងថា វៀតណាមគឺជាដៃគូដ៏សំខាន់របស់ EU និង EC។ លោកស្រីបានស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងភាគីទាំងពីរ ជាពិសេសគឺការអនុវត្ត JETP ។ លោកស្រី Ursula von der Leyen បានវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការអនុវត្តអនុសាសន៍របស់ EC ស្តីពី IUU ហើយមានគោលបំណងថាបញ្ហានឹងត្រូវបានដោះស្រាយនាពេលឆាប់ៗខាងមុខ។ ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅវេទិកាតំបន់ និងអន្តរជាតិ។

ក្នុងជំនួបជាមួយប្រធានាធិបតីហុងគ្រីលោក Katalin Novak នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានស្នើឲ្យស្ថាប័នពាក់ព័ន្ធរបស់វៀតណាម និងហុងគ្រី ជំរុញខ្លាំងថែមទៀតកិច្ចសហប្រតិបត្តិការ ជាពិសេសគឺលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងបើកទ្វារទីផ្សារ ព្រោះថាប្រទេសទាំងពីរនៅតែមានសក្តានុពលសហប្រតិបត្តិការជាច្រើន។

ប្រធានាធិបតីហុងគ្រីបានសង្កត់ធ្ងន់ថាទីក្រុង Budapest វាយតំលៃខ្ពស់ចំពោះតួនាទី និងឋានៈរបស់វៀតណាមនិយាយរួម និងរបស់សហគមន៍ជនវៀតណាមនៅហុងគ្រី និយាយដោយឡែក ព្រមទាំងអះអាងពីការប្តេជ្ញាចិត្ត រក្សាការផ្ដល់អាហារូបករណ៍ដល់និស្សិតវៀតណាមដែលកំពុងសិក្សា និងស្រាវជ្រាវនៅហុងគ្រី។

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ក៏មានជំនួបជាមួយប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo និងប្រធានាធិបតីហ្វាំងឡង់លោក Sauli Niinisto ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ