Covid-19 ជះឥទ្ធិពលដល់ពិភពលោកលើគ្រប់វិស័យ
(VOVWORLD) - ធនាគារពិភពលោក (WB) និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក៏បានប្រកាសថា នឹងរៀបចំកិច្ចប្រជុំ និទាឃរដូវតាមរយៈស្ពានទូរទស្សន៍ ដោយសារ Covid-19 ផងដែរ។
កម្មករធ្វើការនៅរោងចក្រផលិតរថយន្តមួយកន្លែងក្នុងទីក្រុងតូយ៉ូតាប្រទេសជប៉ុន។ (រូបថត៖ AFP / TTXVN) |
កិច្ចប្រជុំថ្នាក់ដឹកនាំហិរញ្ញវត្ថុ នៃ ក្រុមបណ្ដាប្រទេសអភិវឌ្ឍន៍ និងទើបលេច ចេញជួរមុខលើពិភព លោក (G-20) នាថ្ងៃទី ៤ ខែមិនាបានឲ្យដឹងថា នឹងរៀបចំផែនការប្រជុំ នៅទីក្រុងវ៉ាស៊ីនតោន (សហរដ្ឋ អាមេរិក) នាពាក់កណ្តាលខែមេសាខាងមុខ ទៅជាកិច្ចប្រជុំអនឡាញ ដោយសារវីរុស Covid-19 ។
នាថ្ងៃដដែល ធនាគារពិភពលោក (WB) និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក៏បានប្រកាសថា នឹងរៀបចំកិច្ចប្រជុំ និទាឃរដូវតាមរយៈស្ពានទូរទស្សន៍ ដោយសារ Covid-19 ផងដែរ។
ក្នុងបរិបទ ដែលទ្វីបអាហ្រ្វិកបានអះអាងថា មានករណីឆ្លង Covid-19 ជាង១០ នាក់បន្ថែមទៀត នាថ្ងៃទី ៤ ខែមិនា គណចាត់តាំង វេទិកា CEO អាហ្រ្វិក (AFRICA CEO FORUM) បានប្រកាសពន្យាពេលរៀបចំ ព្រឹត្តិការណ៍នេះនៅ Côte d'Ivoire។
ទន្ទឹមនឹងនេះ នាថ្ងៃទី ៤ ខែមិ នាយក មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva បានព្រមានថា Covid-19 បានបង្កឱ្យមានហានិភ័យដ៏ធ្ងន់ធ្ងរ ហើយនឹងបានបន្ថយល្បឿនកំណើនយ៉ាងគំហុក នៃខឿនសេដ្ឋកិច្ចពិភពលោក ឆ្នាំ ២០២០ ចុះមកកម្រិតទាបជាង ២,៩% នៃឆ្នាំ២០១៩ ផងដែរ៕