CPP និង CNRP ស្វែងរកដំណោះស្រាយការខ្វែងគំនិតជុំវិញ ការបោះឆ្នោតរដ្ឋសភាកម្ពុជា នីតិកាលទី ៥

CPP និង CNRP ស្វែងរកដំណោះស្រាយការខ្វែងគំនិតជុំវិញ ការបោះឆ្នោតរដ្ឋសភាកម្ពុជា នីតិកាលទី ៥  - ảnh 1
CPP - CNRP ស្វែងរកដំណោះស្រាយការខ្វែងគំនិតជុំវិញការបោះឆ្នោត រដ្ឋសភាកម្ពុជានីតិកាលទី៥។ (Image: Vietnam+)

(VOVworld) – គណៈបក្សប្រជាជនកម្ពុជា (CPP) កាន់អំណាចបានកំណត់ក្រុម បច្ចេកទេសរួមមានមនុស្សចំនួន ៥ រូប សំដៅដំណើរការចរចារជាមួយក្រុមបច្ចេក ទេសនៃគណៈបក្សសង្គ្រោះជាតិកម្ពុជា (CNRP) នាថ្ងៃទី ៥ វិច្ឆិការ ខាងមុខនោះ។ គោលដៅនៃការចរចារពោលខាងលើគឺសំដៅត្រៀមរៀបចំឲ្យការចរចាររបស់ថ្នាក់ ដឹកនាំជាន់ខ្ពស់នៃភាគីទាំង ២ ដើម្បីដោះស្រាយការខ្វែងគំនិតជុំវិញការបោះ ឆ្នោត
រដ្ឋសភាកម្ពុជានីតិកាលទី​៥។ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា
សមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍ CPP លោក ស ខេង បានឲ្យដឹងថា៖ ក្រុម
បច្ចេកទេសនៃ CPP ដឹកនាំដោយរដ្ឋលខាធិការក្រសួងមហាផ្ទៃកម្ពុជា លោក ព្រុំ
សុខា។ មុននោះ ក្នុងសន្និសីទកាសែតនៅទីស្នាក់ការ CNRP នាថ្ងៃទី ៣១ តុលា
ប្រធានគណបក្សៈ CNRP  លោក សម រង្ស៊ី និងអនុប្រធាន CNRP  លោក គឹម
សុខា បានឲ្យដឹងថា៖ បណ្ដាសំណើររបស់ CNRP ដើម្បីចាប់ផ្តើម ការចរចារជាមួយ
CPP គឺជាបញ្ហាបែបបទ តែប៉ុណ្ណោះ។ ក្នុងពេលនោះ អ្នកនាំពាក្យរបស់ CPP លោក
ជាម យៀប បានឲ្យដឹងថា៖ ការដែលឲ្យសមាជិកសភានៃ  CNRP ទាំង ៥៥ រូប ត្រូវចូលស្បថនៅព្រះរាជវាំងមិននៅជាលក្ខណៈសម្រេចកំណត់ឆ្ពោះទៅការចរចារ
របស់ CPP ទេ។ នេះគឺជាបញ្ហាដោយ ឡែកទាំងស្រុង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ