CPTPP៖ គ្រប់គ្រងការសាកល្បង

(VOVWORLD) -ផែនការរបស់ក្រសួងឧស្សាហពាណិជ្ជកម្មត្រូវបានអនុវត្តន៍ក្រោមគ្រប់រូបភាព សំដៅជួយ សហគមន៍ធុរកិច្ច អាចយល់ដឹងយ៉ាងច្បាស់លាស់ និងត្រឹមត្រូវអំពីរាល់ការសន្យានៃ កិច្ចព្រមព្រៀង CPTPP។
CPTPP៖ គ្រប់គ្រងការសាកល្បង - ảnh 1 (រូបថត៖ vnanet.vn)

ក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមបានឲ្យដឹងថា៖ បានទទួលរបាយការណ៍របស់បណ្ដាក្រសួង ស្ថាប័នថ្នាក់មជ្ឈឹមចំនួន ១៣ និងអង្គភាពថ្នាក់ខេត្ត ក្រុងចំនួន ៣៥ ស្ដីពីស្ថានភាពអនុវត្តន៍ផែនការអនុវត្តន៍កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក  (CPTPP) ។

តាមលោក  Ngo Chung Khanh អនុប្រធាននាយកដ្ឋានគោលនយោបាយពាណិជ្ជកម្មពហុភាគីបានឲ្យដឹងថា របាយការទាំងនេះគឺសុទ្ធតែត្រូវបានរៀបចំផែនការតាមក្រុមវិស័យសំខាន់ៗចំនួន ៥។ ឯកសារទាំងនេះ បានផ្ដោតលើការឃោសនា អំពីកិច្ចព្រមព្រៀង CPTPP ក្រោមគ្រប់រូបភាព អនុវត្តន៍ការត្រួតពិនិត្យ ធ្វើវិសោធនកម្មឯកសារច្បាប់ដែលមានសុពលភាព ឲ្យសមស្របនឹងបទបញ្ញត្តិនានា នៃកិច្ចព្រមព្រៀង CPTPP អនុវត្តន៍រាល់កម្មវិធីជួយឧបត្ថម្ភ លើកកម្ពស់សមត្ថភាពប្រកួតប្រជែង តាក់តែងគោលនយោបាយនិងយន្តការជួយសម្រួលសហគ្រាស។ លើសពីនេះទៅទៀត រហូតមកដល់ពេលនេះ ផែនការរបស់ក្រសួងឧស្សាហពាណិជ្ជកម្មត្រូវបានអនុវត្តន៍ក្រោមគ្រប់រូបភាព សំដៅជួយ សហគមន៍ធុរកិច្ច អាចយល់ដឹងយ៉ាងច្បាស់លាស់ និងត្រឹមត្រូវអំពីរាល់ការសន្យានៃ កិច្ចព្រមព្រៀង CPTPP។ តាមនោះ ជួយសម្រួលការកំណត់យុទ្ធសាស្ត្រធ្វើអាជីវកម្ម ឲ្យសមស្រប ដើម្បីទាញយកផលប្រយោជន៍ពី កិច្ចព្រមព្រៀង CPTPP ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ