CRAFV សំណូមពរឲ្យចិនគោរពសាលក្រមរបស់តុលាកាមជ្ឈត្តកម្មអចិន្ត្រៃស្ដីអំពីករណីបណ្ដឹងរវាងហ្វីលីពីននិងចិន

(VOVworld) - នាថ្ងៃទី១០ សីហា ក្រុមប្រឹក្សាតំណាងឲ្យបណ្ដាសមាគមមហា
ជនបារាំង-វៀតណាម (CRAFV) បានផ្ញើរលិខិតទៅកាន់ប្រធានាធិបតី រដ្ឋាភិបាល
និងរដ្ឋសភាបារាំង ទៅកាន់សភានិងគណៈកម្មាធិការអឺរ៉ុប ស្ថានទូត ចិន អាមេរិក
 ប្រទេសអាស៊ាន និងប្រទេសធំៗផ្សេងទៀតប្រចាំនៅបារាំង ដោយ សំណូមពរឲ្យ
ចិនគោរពសាលក្រមរបស់តុលាការមជ្ឈត្តកម្មអចិន្ត្រៃស្ដីអំពីករណីបណ្ដឹងរវាង
ហ្វីលីពីននិងចិនទាក់ទិនដល់បញ្ហាសមុទ្រខាងកើត នាថ្ងៃទី១២ កក្កដា កន្លងទៅ។
CRAFV សំណូមពរឲ្យចិនគោរពសាលក្រមរបស់តុលាកាមជ្ឈត្តកម្មអចិន្ត្រៃស្ដីអំពីករណីបណ្ដឹងរវាងហ្វីលីពីននិងចិន - ảnh 1
រូបថតពីផ្កាយរណបសរឲ្យឃើញនូវសកម្មភាពកែប្រែដោយខុសច្បាប់របស់ចិននៅវាលថ្ម Chu Thap នៅសមុទ្រខាងកើត (រូបថត៖AFP)

លិខិតរបស់ CRAFV សង្កត់ធ្ងន់ថា ការដែលចិនមានអំពើខុសឆ្គង រំលោភអធិប
តេយ្យភាពរបស់ហ្វីលីពីន និងបំផ្លាញបរិស្ថាននៅតំបន់សមុទ្រ នេះ គឺអំពើរំលោភ
ច្បាប់អន្តរជាតិ សិទ្ធិអធិបតេយ្យភាពនិងផលប្រយោជន៍នានា របស់ហ្វីលីពីន
និយាយដោយឡែកនិងប្រទេសដទៃក្នុងតំបន់និយាយរួម។លិខិតនេះបានអំពាវ
នាវឲ្យរដ្ឋាភិបាលនិងស្ថាប័ននយោបាយរបស់បារាំង សហភាពអឺរ៉ុប អាមេរិកនិង
អាស៊ាន មានសកម្មភាពចាំបាច់ដើម្បីសំណូមពរឲ្យចិនគោរពសាល ក្រមរបស់
តុលាការមជ្ឈត្តកម្មអចិន្ត្រៃ គោរពអនុសញ្ញាអ.ស.បស្ដីអំពីច្បាប់សមុទ្រ
(UNCLOS) បញ្ចប់ការកសាងដោយខុសច្បាប់កោះសិប្បនិម្មិតនិងការដាក់
ពង្រាយ យោធានៅកោះទាំងនេះព្រមទាំងបញ្ចប់សកម្មភាពរារាំងដោយខុស
ច្បាប់អ្នកនេសាទវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ