Cuc Phuong - ឧទ្យានជាតិជួរមុខនៅអាស៊ីឆ្នាំ ២០២៣
(VOVWORLD) - ក្រៅពីគោលដៅនៃឧទ្យានជាតិ Cuc Phuong រួមមាន ឧទ្យានជាតិ Chitwan នេប៉ាល់, Fuji-Hakone-Izu ជប៉ុន, Kinabalu ម៉ាឡេស៊ី, Komodo ឥណ្ឌូនេស៊ី, Minneriya ស្រីលង្កានិង Taman Negara ម៉ាឡេស៊ី។
ឧទ្យានជាតិ Cuc Phuong។ រូបថត៖ មន្ទីរទេសចរណ៍ខេត្ត Ninh Binh |
Cuc Phuong (ខេត្ត Ninh Binh) ទទួលបានពានរង្វាន់ឧទ្យានជាតិជួរមុខរបស់អាស៊ីក្នុងឆ្នាំ ២០២៣ ដែលត្រូវបានបោះឆ្នោតជ្រើសតាំងដោយពានរង្វាន់ទេសចរណ៍ពិភពលោក (World Travel Awards) ។ អស់រយៈពេល ៥ ឆ្នាំជាប់ៗគ្នា Cuc Phuong ទទួលបានតំណែងជើងឯកនៅក្នុងប្រភេទនេះ។ ចូលរួមក្នុងពានរង្វាន់នេះ ក្រៅពីគោលដៅនៃឧទ្យានជាតិ Cuc Phuong រួមមាន ឧទ្យានជាតិ Chitwan នេប៉ាល់, Fuji-Hakone-Izu ជប៉ុន, Kinabalu ម៉ាឡេស៊ី, Komodo ឥណ្ឌូនេស៊ី, Minneriya ស្រីលង្កានិង Taman Negara ម៉ាឡេស៊ី។ យោងតាមគណៈមេប្រយោគបានឲ្យដឹងថា Cuc Phuong បន្តអះអាងនូវភាពទាក់ទាញនៃទេសចរណ៍អេកូឡូស៊ីដែលជាប្រភេទទេសចរណ៍សំខាន់មួយក្នុងវិស័យទេសចរណ៍វៀតណាម។ ពិធីប្រគល់រង្វាន់ត្រូវបានគេរំពឹងថានឹងប្រព្រឹត្តទៅនៅថ្ងៃទី ៦ ខែកញ្ញា នៅទីក្រុងហូជីមិញ។
ឧទ្យានជាតិ Cuc Phuong ស្ថិតនៅចម្ងាយ ១២០ គីឡូម៉ែត្រពីភាគខាងត្បូងនៃរដ្ឋធានីហាណូយ ស្ថិតនៅចំកណ្តាលជួរភ្នំ Tam Diep ហើយជាឧទ្យានជាតិដំបូងគេនៅវៀតណាមផងដែរ៕