Da Nang កត់ត្រាករណីឆ្លង Covid-19 ថ្មីនៅក្នុងសហគមន៍ចំនួន៤៥នាក់
(VOVWORLD) - ដូច្នេះហើយ វៀតណាមបានកត់ត្រាករណីឆ្លង Covid-19 សរុបចំនួន ៥០៩នាក់ ក្នុងនោះ ចំនួនករណីឆ្លងនៅក្នុងសហគមន៍ចាប់ពីថ្ងៃទី២៥ កក្កដា មកមាន៩៣នាក់។
ក្រសួងសុខាភិបាលបានជូនដំណឹងថា គិតដល់វេលាម៉ោង១១យប់ថ្ងៃ ទី៣០ កក្កដា វៀតណាមបានកត់ត្រាករណីឆ្លង Covid-19 ថ្មីចំនួន៤៥នាក់ បន្ថែមទៀត ដែលកំពុងត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកនៅមូលដ្ឋាន សុខាភិបាលនានានៅទីក្រុង Da Nang។ អ្នកជម្ងឺចំនួន៤៥នាក់នេះមាន អាយុក្នុងចន្លោះពី២៧ដល់៨៧ឆ្នាំ ក្នុងនោះមាន៣៣នាក់នៅមន្ទីរពេទ្យ Da Nang ៤នាក់នៅមន្ទីរពេទ្យសួត Da Nang ២នាក់នៅមន្ទីរពេទ្យជម្ងឺមហារីក Da Nang ៤នាក់ដែលកំពុងធ្វើចត្តាឡីស័កនៅសណ្ឋាគារនៅខ័ណ្ឌ Son Tra និង២នាក់នៅមជ្ឈមណ្ឌលសុខាភិបាល Cam Le។
ដូច្នេះហើយ វៀតណាមបានកត់ត្រាករណីឆ្លង Covid-19 សរុបចំនួន ៥០៩នាក់ ក្នុងនោះ ចំនួនករណីឆ្លងនៅក្នុងសហគមន៍ចាប់ពីថ្ងៃទី២៥ កក្កដា មកមាន៩៣នាក់។ រហូតមកដល់ពេលនេះ មាន៣៦៩នាក់ត្រូវបានប្រកាស ជាសះស្បើយ ហើយមិនមានករណីស្លាប់ណាមួយឡើយ៕