Da Nang ចេញសេចក្ដីប្រកាសប្រឆាំងចិនរៀបចំបោះឆ្នោតក្រុមប្រឹក្សាប្រជាជននៃអ្វីដែលហៅថា៖ទីក្រុង San Sa

 Da Nang  ចេញសេចក្ដីប្រកាសប្រឆាំងចិនរៀបចំបោះឆ្នោតក្រុមប្រឹក្សាប្រជាជននៃអ្វីដែលហៅថា៖ទីក្រុង San Sa - ảnh 1
ចេញសេចក្ដីប្រកាសប្រឆាំងចិនរៀបចំបោះឆ្នោតក្រុមប្រឹក្សាប្រជាជននៃអ្វីដែលហៅថា៖ទីក្រុង San Sa

(VOV)_នាថ្ងៃទី១០ តុលា ចំពោះមុខការដែលចិនបានដំណើការបោះឆ្នោតក្រុម
ប្រឹក្សាប្រជាជន នៃអ្វីដែលហៅថា៖ ទីក្រុង San Sa ប្រធានគណៈកម្មាធិការ​ប្រជាជនទី
ក្រុង Da Nang លោក Huynh Duc Tho បានចេញសេចក្ដី​ប្រកាសប្រឆាំង។

          សេចក្ដីប្រកាសបានលើកច្បាស់៖ រដ្ឋអំណាចទីក្រុង Da Nang បានបង្ហាញ​នូវការ
ព្រួយបារម្ភជាថ្មីម្តងទៀត ក្នុងថ្ងៃទី២២កញ្ញាឆ្នាំ២០១៦ ភាគីចិនបានរៀប​ចំការបោះ
ឆ្នោតក្រុមប្រឹក្សាប្រជាជន នីតិកាលទី២ នៃអ្វីដែលហៅថា៖ ទីក្រុង​San Sa ។ ការដែល
ចិនបានរៀបចំការបោះឆ្នោតនៅតំបន់ប្រជុំកោះ Hoang Sa, Truong Sa បានរំលោភ
យ៉ាងធ្ងន់ធ្ងរ អធិបតេយ្យភាពរបស់វៀតណាម។ទីក្រុង Da Nang ប្តេជ្ញាចិត្តបដិសេធនិង
ប្រឆាំងយ៉ាងដាចខាត សកម្មភាពពោលខាងលើ​និង​ស្នើអោយភាគីចិនលេងធ្វើនូវទង្វើ
ស្រដៀងគ្នានេះតទៅទៀត​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ