Da Nang៖ បំពាក់បំប៉នភាសាអង់គ្លេសសម្រាប់ប៉ូលីសចរាចរណ៍បម្រើ APEC

(VOVWORLD) -នាថ្ងៃទី ១៤ សីហា នៅទីក្រុង Da Nang ភាគកណ្ដាលវៀតណាម បានប្រារព្ធឡើងវគ្គបំពាក់បំប៉នភាសាអង់គ្លេសជំនាញសម្រាប់កងកម្លាំងប៉ូលីសចរាចរណ៍ នគរបាលទីក្រុង Da Nang
Da Nang៖ បំពាក់បំប៉នភាសាអង់គ្លេសសម្រាប់ប៉ូលីសចរាចរណ៍បម្រើ APEC - ảnh 1Da Nang៖ បំពាក់បំប៉នភាសាអង់គ្លេសសម្រាប់ប៉ូលីសចរាចរណ៍បម្រើ APEC 

នាថ្ងៃទី ១៤ សីហា នៅទីក្រុង Da Nang ភាគកណ្ដាលវៀតណាម បានប្រារព្ធឡើងវគ្គបំពាក់បំប៉នភាសាអង់គ្លេសជំនាញសម្រាប់កងកម្លាំងប៉ូលីសចរាចរណ៍ នគរបាលទីក្រុង Da Nang ដើម្បីបម្រើសប្តាហ៍ជាន់ខ្ពស់ APEC ២០១៧ ដែលនឹងប្រព្រឹត្តិទៅនៅទីក្រុង Da Nang នាខែវិច្ឆិកាខាងមុខ។ ចូលរួមវគ្គបំពាក់បំប៉ននេះមានកម្មាភិបាល យុទ្ធជន ប៉ូលីសចរាចរណ៍ នគរបាលទីក្រុង Da Nang ដែលមានកំរិតភាសាអង់គ្លេសថ្នាក់ B ឡើងទៅ ហើយគ្រូបង្រៀនជាជនជាតិបរទេស។ តាមនោះ ជួយឲ្យកងកម្លាំងប៉ូលីសចរាចរណ៍បម្រើសប្តាហ៍ជាន់ខ្ពស់ APEC ដែលនឹងប្រព្រឹត្តិទៅនៅ ទីក្រុង Da Nang នាខែវិច្ឆិកាខាងមុខ។ វរសេនីយ៍ឯកលោក Le Ngoc ប្រធានការិយាល័យប៉ូលីសចរាចរណ៍ នគរបាលទីក្រុង Da Nang បានឲ្យដឹងថា៖

        “ក្នុងសប្តាហ៍ជាន់ខ្ពស់ APEC នៅ ទីក្រុង Da Nang ជនបរទេស ភ្ញៀវទេសចរមកច្រើនណាស់ ហើយទាមទាឲ្យកងកម្លាំងប៉ូលីសចរាចរណ៍ត្រូវចេះភាសាអង់គ្លេស ដើម្បីទំនាក់ទំនងក្នុងករណីចាំបាច់។ ក្រៅពីវគ្គបំពាក់បំប៉នភាសាអង់គ្លេស នាបច្ចុប្បន្ន ស្នងការប៉ូលីសចរាចរណ៍កំពុងរៀបចំជូន ប៉ូលីសចរាចរណ៍នៅខេត្ត ទីក្រុង ជាពិសេសគឺប៉ូលីសចរាចរណ៍ Da Nang បំពេញបន្ថែមចំណេះដឹង និងជំនាញបញ្ជារថយន្តនិងម៉ូតូដើម្បីបម្រើសប្តាហ៍ជាន់ខ្ពស់ APEC” ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ