Dalia Research ៖ ទំនុកទុកចិត្តរបស់ប្រជាជនវៀតណាមចំពោះរដ្ឋាភិបាលក្នុងការទប់ទល់ជំងឺឆ្លង COVID-19 គឺខ្ពស់បំផុតនៅលើពិភពលោក
(VOVWORLD) - វៀតណាមមានអត្រាចំនួនប្រជាជន ដែលជឿជាក់ទៅលើវិធានការបង្ការនិងទប់ស្កាត់ជំងឺ COVID-19 របស់រដ្ឋាភិ បាលខ្ពស់បំផុតនៅលើពិភពលោក។
យោងតាមការស្ទង់មតិរបស់ក្រុមហ៊ុន Dalia Research ដែលមានមូលដ្ឋាននៅទីក្រុងប៊ែកឡាំង (អាឡឺម៉ង់) ដែលបានធ្វើនៅឯប្រទេស និងតំបន់ដែនដីចំនួន៤៥ នៅទូទាំងពិភពលោក ដែលបានប្រកាសនាថ្ងៃទី ៣០ ខែមិនាបានឲ្យដឹងថា៖ វៀតណាមមានអត្រាចំនួនប្រជាជន ដែលជឿជាក់ទៅលើវិធានការបង្ការនិងទប់ស្កាត់នឹងជំងឺ COVID-19 របស់រដ្ឋាភិបាល ខ្ពស់បំផុតនៅលើពិភពលោក ពោលគឺប្រជាជនវៀតណាមមានទំនុកចិត្តខ្ពស់បំផុត (៦២%) ចំពោះវិធានការទប់ទល់របស់រដ្ឋាភិបាល ហើយនាំមុខអាហ្សង់ទីន (៦១%) អូទ្រីស (៥៨%) សិង្ហបុរី (៥៧) និងចិន (៥៦%)៕