EC នឹងដកកាតលឿងប្រសិនបើ នាវានេសាទវៀតណាមមិនរំលោភដែនសមុទ្របរទេស

(VOVWORLD) - ដរាបណា វៀតណាមមិនទាន់ដោះស្រាយបាននូវបញ្ហាដែល នាវានេសាទរបស់ខ្លួន រំលោភលើដែនសមុទ្របរទេសនោះ គឺពេលនោះ គណៈកម្មការអឺរ៉ុប (EC) នឹងមិនទាន់ដកកាតលឿងនៅឡើយទេ។ 
EC នឹងដកកាតលឿងប្រសិនបើ នាវានេសាទវៀតណាមមិនរំលោភដែនសមុទ្របរទេស - ảnh 1 លោក Nguyen Quang Hung  អគ្គនាយករង នៃអគ្គនាយកដ្ឋានជលផល ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម ថ្លែងក្នុងសន្និសីទ

នេះជាព័ត៌មានដែលត្រូវបានផ្សព្វផ្សាយ បន្ទាប់ពីដំណើរបំពេញទស្សនកិច្ចការងារលើកទី ២ នៅវៀតណាម ចាប់ពីថ្ងៃទី ៥ ដល់ ១៤ ខែវិច្ឆិកាឆ្នាំ ២០១៩ របស់គណៈកម្ម ការអឺរ៉ុប ទទួលបន្ទុកកិច្ចការសមុទ្រនិងនេសាទនៃគណៈកម្មការអឺរ៉ុប (ប្រតិភូអធិ ការកិច្ច EC) សំដៅត្រួតពិនិត្យការអនុវត្តអនុសាសន៍របស់ EC  ស្តីពីការនេសាទខុសច្បាប់ដែលមិនបានរាយការណ៍និងមិនគោរពតាមបទបញ្ញត្តិ (ការនេសាទ IUU)។

របាយការណ៍នៅសន្និសីទស្តីពីការផ្សព្វផ្សាយលទ្ធផលការងារជាមួយគណៈប្រតិភូអធិ ការកិច្ច EC អំពី ICC ដោយអគ្គនាយកដ្ឋានជលផល ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម រៀបចំឡើងនាព្រឹកថ្ងៃទី ២៨ ធ្នូនៅទីក្រុង Da Nang បានអោយដឹងថា   កាលពីថ្ងៃទី ១៩ ខែធ្នូ  គណៈកម្មការអឺរ៉ុបមានលិខិតមួយ (MARE B4/SPM Ares - ២០១៩) ជូនដំណឹងនូវយោបល់លើខ្លឹមសារដែលបានពិនិត្យនៅវៀតណាម។ តាមនោះ ប្រតិភូអធិការកិច្ចរបស់ EC បានទទួលស្គាល់ការប្តេជ្ញាចិត្តនយោបាយខ្ពស់ និងការខិតខំប្រឹងប្រែងដ៏ធំធេងរបស់វៀតណាម ក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU ក៏ដូចជាលើការអនុវត្តអនុសាសន៍របស់ EC ផងដែរ។

ក្រុមអធិការកិច្ច EC បានបញ្ជាក់ថា វៀតណាមមានការរីកចម្រើនច្រើន បើប្រៀប ធៀបទៅនឹងការត្រួតពិនិត្យលើកទី ១ កាលពីខែឧសភាឆ្នាំ ២០១៨ កន្លងមក ហើយកំពុងតែដើរចំទិសដៅ។ បន្ទាប់ពីការត្រួតពិនិត្យកន្លងមកនេះ  EC បានផ្តល់អនុសាសន៍ដែលចាំបាច់ត្រូវអនុវត្តទាំងអស់ ដើម្បីធានាបានការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃក្របខ័ណ្ឌច្បាប់ថ្មី។ ម្យ៉ាងវិញទៀត បង្កើនការឃ្លាំមើលក្នុងការអនុវត្តក្របខ័ណ្ឌច្បាប់ ជាពិសេសក្នុងការអនុវត្តច្បាប់ជាក់ស្តែង។

លោក Nguyen Quang Hung  អគ្គនាយករង នៃអគ្គនាយកដ្ឋានជលផល ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមបានអោយដឹងថា៖ “ក្រុមអធិការកិច្ចរបស់ EC បាននាំចេញនូវសារច្បាស់លាស់មួយ គឺត្រូវបញ្ឈប់ទាំងស្រុងនូវស្ថានភាពដែលនាវានេសាទ រំលោភលើដែនសមុទ្របរទេស។ ក្រុមអធិការកិច្ច EC ក៏បានបញ្ជាក់ផងដែរថា ប្រសិនបើ វៀតណាមនៅតែមានទូកនេសាទមួយគ្រឿងណា រំលោភលើ ដែនសមុទ្របរទេសនោះ គឺកាតលឿងរបស់វៀតណាមនឹងមិនត្រូវបានដកចេញជាដាច់ខាត។ នេះជាសារដែលច្បាស់លាស់ណាស់ទៅហើយ។ ប្រសិនបើ EC ដកកាតលឿងសម្រាប់វៀតណាម បណ្តាប្រទេសក្នុងតំបន់ក៏នឹងមានមតិនៅតាមបណ្តាវេទិកាពហុភាគីនិងវេទិកាអន្តរជាតិផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ