EC ពិនិត្យលទ្ធភាពបញ្ឈប់ដឹកជញ្ជូនឧស្ម័នដុតឆ្លងអ៊ុយក្រែន
|
EC ពិនិត្យលទ្ធភាពបញ្ឈប់ដឹកជញ្ជូនឧស្ម័នដុតឆ្លងអ៊ុយក្រែន (vietnamplus.vn) |
Vovworld-គណៈកម្មាធិការអឺរ៉ុប (EC) កំពុងពិនិត្យលើសេណារីអូបញ្ចប់មួយ
ផ្នែករឺទាំងស្រុងសកម្មភាពផ្គត់ផ្គងឧស្ម័នដុតរបស់រុស្ស៊ីដឹកជញ្ជូនឆ្លងដែនដីអ៊ុយក្រែននិងគ្រោងនឹងផែនការនេះបានដាក់ជូននាខែតុលា។
ថ្លែងមតិនៅសន្និសីទកាសែតក្រោយកិច្ចប្រជុំរបស់គណៈកម្មាធិការអឺរ៉ុប (EC)
នាថ្ងៃទី១៦កក្កដា ប្រធាន EC លោក Jose Manuel Barroso បានឲ្យដឹងថា EC បាន
ចាប់ផ្ដើមសង្កេតនិងត្រួតពិនិត្យលើប្រព័ន្ធថាមពលទាំងមូលដើម្បីពិនិត្យសេណារីអូ
ផ្សេងៗគ្នានៃការបញ្ចប់ផ្នែកមួយរឺទាំងស្រុងប្រភពឧស្ម័នដុតដឹកជញ្ជូនឆ្លងអ៊ុយក្រែន។
មុននោះ EC បានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃការចរចារត្រីភាគីរវាងសហភាព
អឺរ៉ុប (EU) រុស្ស៊ីនិងអ៊ុយក្រែនស្ដីពីការផ្គត់ផ្គងឧស្ម័នដុត។ ការចារត្រីភាគីនាថ្ងៃទី
១៥មិថុននៅ Kiev រវាងដំណាងរបស់រុស្ស៊ី អ៊ុយក្រែននិង EU មិនទទួលបានលទ្ធផល
ណាមួយឡើយ។ អ្នកនាំពាក្យរបស់ EC Sabine Berger បានឲ្យដឹងថា ការចរចារត្រី
ភាគីជាបន្តអាចប្រព្រឹត្តទៅនាខែសីហា៕